ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន
បណ្ដារដ្ឋមន្ត្រីការបរទេសអង្គការណាតូបានជួបពិភាក្សាគ្នាលើសំណើរបស់ប្រមុខអង្គការគឺលោក Jens Stoltenberg សម្រាប់ការផ្ដល់មូលនិធិគាំទ្រផ្នែកយោធារយៈពេល ៥ ឆ្នាំក្នុងទំហំទឹកប្រាក់ប្រមាណ ១០៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី៣ ខែមេសា ។

សំណើនេះរំពឹងនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនាទីក្រុងប្រ៊ុចសែលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយមានគោលបំណងរៀបចំកញ្ចប់ជំនួយថ្មីមួយឲ្យទាន់ពេលវេលាសម្រាប់លើកដាក់ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោននាខែកក្កដា ហើយនេះក៏ជាវិធីដ៏ល្អបំផុតមួយផងដែរ ក្នុងការរៀបជើងព្រួលគាំទ្រពីសំណាក់ណាតូទៅដល់អ៊ុយក្រែន ដើម្បីធ្វើឲ្យរដ្ឋាភិបាលទីក្រុងកៀវកាន់តែមានឥទ្ធិពលនៅក្នុងសង្គ្រាម ។
នៅក្រោមផែនការនេះ អង្គការណាតូនឹងកាន់កាប់ការងារសម្របសម្រួលមួយចំនួនពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដែលគេស្គាល់ថាជាក្រុមយោធា Ramstein ខណៈអ្នកការទូតបាននិយាយថា ជំហាននេះត្រូវបានរៀបចំឡើងជាផ្នែកមួយដើម្បីការពារប្រឆាំងនឹងការកាត់បន្ថយជំនួយគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើលោក Donald Trump ឈ្នះឆ្នោត ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គការណាតូក៏បានដាក់កម្រិតខ្លួនឯងផងដែរចំពោះជំនួយដល់អ៊ុយក្រែន ដោយសារមានការភ័យខ្លាចថា អាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី ខណៈសមាជិកភាគច្រើនរបស់ណាតូផ្តល់អាវុធដល់អ៊ុយក្រែនតាមទំនាក់ទំនងទ្វេភាគី ។
មួយវិញទៀត ការពិភាក្សាលើសំណើនេះគឺស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ហើយវាមិនច្បាស់ទេថាតើទឹកប្រាក់សរុប ១០៨ ពាន់លានដុល្លារនឹងត្រូវបានផ្តល់ហិរញ្ញប្បទានឫយ៉ាងណា ខណៈរាល់ការសម្រេចចិត្តរបស់ណាតូទាមទារឲ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកទាំង ៣២ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


