សន្តិសុខសង្គម
សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល
សមត្ថកិច្ចចម្រុះនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ បានចុះពិនិត្យ និងឆែកឆេរ ទីតាំងលក់ផលិតផលសាច់មាន់ចម្រុះមួយកន្លែង ដែលមានភ្លៅមាន់ ស្លាបមាន់ ឆ្អឹងគ្រឿងក្នុងមាន់ និងឈាមមាន់ សរុបចំនួន ៣.១០០ គីឡូក្រាម យកទៅកម្ទេចចោល។
ស្ត្រីម្ចាស់ទីតាំងផលិតផលសាច់មាន់ ឈ្មោះ ជា ដានី អាយុ ២៩ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលប្រាប់ថា ក្រោយពីធ្វើការដកហូត ផលិតផលសាច់មាន់ តាមចម្លើយរបស់ម្ចាស់ទីតាំងឈ្មោះ ជា ដានី ប្រាប់សមត្ថកិច្ចថា ស្លាបមាន់ចម្រុះទាំងអស់នេះគាត់បានទិញពីឈ្មួញ ដែលនាំចូលពីប្រទេសថៃយកមកលក់ឲ្យគាត់ ហើយគាត់បានលក់ចែកចាយក្នុងភូមិ និងបន្តចែកចាយក្នុងផ្សារខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច បាននិយាយបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចចម្រុះបានធ្វើការដកហូត វត្ថុតាងមានផលិតផលសាច់មាន់ចម្រុះសរុប៣.១០០ គីឡូក្រាម។

ហើយបានធ្វើកំណត់ហេតុ ផលិតផលសាច់មាន់ចម្រុះសរុប ៣.១០០ នេះគឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយ ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។
ក្រោយពីធ្វើកំណត់ហេតុហើយសមត្ថកិច្ចចម្រុះបានឲ្យឈ្មោះ ជា ដានី ម្ចាស់ទីតាំង ផ្តិតមេដៃឲ្យឈប់បន្តទិញផលិតកម្មសត្វដែលគ្មានគុណភាពបន្តទៀតទុកជាភស្តុតាងទៀតផង។
ចំណែក ផលិតផលសាច់មាន់ចំរុះរឹបអូសបាននោះសមត្ថកិច្ចចម្រុះបានយកទៅដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែលផងដែរ៕



អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


