Connect with us

កីឡា

ក្រុមបាល់ទះនារីតួកគីកាន់តែល្អក្រោយឡើងឈរលេខ១លើលោក

បានផុស

នៅ

ក្រុមបាល់ទះ​ជម្រើស​ជាតិ​នារីតួកគី​​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះនារីពិភពលោក​យ៉ាង​រឹង​មាំ​ តាំងពីចុងខែកក្កដា ឆ្នាំ២០២៣ ដោយ​បាន​ទម្លាក់ក្រុមបាល់ទះនារីសហរដ្ឋអាមេរិកឲ្យធ្លាក់ទៅលេខ២វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមបាល់ទះនារីតួកគី​ មិន​ដែល​ចាញ់​សោះ ដោយ​​២២ប្រកួតចុងក្រោយពួកគេឈ្នះទាំងអស់ និង​រកបានពិន្ទុសរុប​៧៦.៣៧។ មើលតារាងចំណាត់ថ្នាក់បាល់ទះនារីពិភពលោក គិតត្រឹមខែមេសា ឆ្នាំ២០២៤ ក្រុមបាល់ទះនារីតួកគី​ កំពុងឈរនៅលេខ១ មាន៣៩៧.៤៦ពិន្ទុ នាំមុខក្រុម​លេខ​២​សហរដ្ឋអាមេរិក​៣៨.៦២ពិន្ទុ។

ក្រុម​នារីតួកគី​ កំពុង​ត្រូវ​បាន​ចាត់​ទុក​ជាក្រុមជម្រើស​ជាតិ​នារី​ដ៏ជោគជ័យបំផុតមួយក្នុង​ពិភព​លោក​ និង​ត្រូវបាន​ដាក់រហស្សនាម «Filenin Sultanları» ចាប់តាំង​ការ​ប្រកួត​បាល់ទះ​ជើង​ឯក​​នារីអឺរ៉ុប ក្នុង​ឆ្នាំ២០០៣ នៅទីក្រុងអង់ការ៉ា ប្រទេស​តួកគី។

គិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងតាំងពីឆ្នាំ១៩៣៦ មកទល់បច្ចុប្បន្ន ពួកគេបានទទួល​សមិទ្ធផលធំ​ៗជាច្រើនរួមមាន៖

  • ឈ្នះមេដាយមាស១​ ពី​ការ​ប្រកួត​​បាល់ទះ​នារី​ជើង​ឯក​ពិភព​លោក FIVB Volleyball Women’s World Cup ឆ្នាំ២០២៣
  • ឈ្នះមេដាយមាស១ ប្រាក់១ និង​សំរិទ្ធ១ ក្នុង​លីគ​បាល់ទះ​នារី​ពិភព​លោក FIVB Volleyball Women’s Nations League
  • ឈ្នះមេដាយសំរិទ្ធ១ ក្នុង​ពាន​រង្វាន់ FIVB Volleyball World Grand Prix
  • ឈ្នះមេដាយមាស១ ប្រាក់២ និង​សំរិទ្ធ៣ ក្នុង​ជើង​ឯក​​បាល់ទះ​នារី​អឺរ៉ុប Women’s European Volleyball Championship
  • ឈ្នះមេដាយមាស១ ក្នុងព្រឹត្តិការណ៍កីឡាទ្វីប​អឺរ៉ុប European Games
  • ឈ្នះមេដាយមាស១ ប្រាក់៣ និង​សំរិទ្ធ១ ក្នុង​លីគ​បាល់ទះ​អឺរ៉ុប Women’s European Volleyball League
  • ឈ្នះមេដាយមាស១ និង​សំរិទ្ធ២ ក្នុង​ពាន​រង្វាន់​​ Montreux Volley Masters
  • ឈ្នះមេដាយមាស១ ប្រាក់៧ និង​សំរិទ្ធ៣ ក្នុងព្រឹត្តិការណ៍កីឡា Volleyball at the Mediterranean Games

ក្រោយចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំង៨ ក្រុមបាល់ទះនារី​តួកគី​ប្រមូលបានមេដាយសរុប​៣១គ្រឿង។ នេះជាកត្តារុញច្រានឲ្យពួកគេក្លាយជាក្រុមបាល់ទះនារីកំពូល​លើ​លោក​នា​ពេល​បច្ចុប្បន្ន​។ ពួក​គេ​កំពុង​ដាក់​ក្តី​រំពឹង​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង ​នា​ពេល​ខាង​មុខ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម