សន្តិសុខសង្គម
យុវជនវ័យក្មេងម្នាក់ ត្រូវបានឃាតកសម្លាប់ យកទៅដុតនៅក្នុងរណ្ដៅចាក់សំរាម១កន្លែង
បន្ទាយមានជ័យ ៖ យុវជនរូបស្រស់ម្នាក់មិនដឹងថា មានទំនាស់អ្វីជាមួយអ្នកណា ត្រូវបានឃាតករសម្លាប់ហើយយកមកដុតចោលនៅក្នុងរណ្ដៅចាក់សំរាមមួយកន្លែង នៅខាងជើងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អនុប្រធានភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាលបានប្រាប់អ្នកព័ត៌មានឲ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២៤នោះ មានក្មេងឃ្វាលគោម្នាក់បានមករាយការណ៍ប្រាប់គាត់ថាបានប្រទះឃើញ សពម្នាក់ឆេះខ្លោចនៅក្នុងរណ្តៅចាក់សំរាម ១កន្លែង ដោយដៃជាប់ចំណងក្រណាត់អាវ ក្រោយពីបានទទួលបានព័ត៌មានហើយលោកអនុភូមិបានទៅដល់កន្លែងកើតហេតុបានឃើញសពឆេះខ្លោចពិតប្រាកដក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញសមត្ថកិច្ចបន្តជំនាញបានទទួលព័ត៌មានហើយបានទៅដល់កន្លែងកើតហេតុបាននិយាយថា យោងតាមការធ្វើកោសល្យវិច័យជនរងគ្រោះត្រូវបានជនដៃដល់វាយសម្លាប់ជាមុន ទើបដឹកសពយកទៅកប់ក្នុងគំនរសំរាម ហើយដុតបំផ្លាញសពឲ្យទៅជាផេះតែម្តង ក្រោយពីស្រាវជ្រាវអស់រយៈពេល ពេញ១ថ្ងៃ ទើបសមត្ថកិច្ច បានស្គាល់អត្តសញ្ញាណសព ជនរងគ្រោះនោះហើយ មានឈ្មោះ ហុក ដូលា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជាបុគ្គលិកគិតលុយនៅផ្សារទំនើបតូចមួយកន្លែង នៅក្រុងប៉ោយប៉ែត។
សពពេលដែលសមត្ថកិច្ចធ្វើកំណត់ហេតុហើយ បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឃាតកវិញស្រាវជ្រាវបន្តស្វែងរកចាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


