សន្តិសុខសង្គម
សមត្ថកិច្ចដាក់ការសង្ស័យ ករណីឃាតកម្មប្លន់សម្លាប់ស្ត្រីអ្នកលក់ទឹកត្នោតយកលុយជាង ៣ លានរៀល
មានក្រុមជនសង្ស័យជាចោរប្លន់ស្ត្រីអ្នកលក់ទឹកត្នោតម្នាក់ ខណៈសមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីឃាតកម្មកំពុងរង់ចាំជំនាញមកត្រួតពិនិត្យលើស្ត្រីជនរងគ្រោះ។
ស្ត្រីជនរងគ្រោះឈ្មោះ កែម ញ៉ាញ់ អាយុ ៥៤ ឆ្នាំជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រឡាយទឹកឡអិត ស្ថិតភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានសង្ស័យថាក្រុមចោរប្លន់ វាយបែកក្បាលយកកាបូបលុយជាង ៣ លានរៀល និងប្រាក់ដុល្លារ ៩៥ ដុល្លារទៅបាត់កាលពីវេលាម៉ោង៩៖ ៣០ នាទីព្រឹកថ្ងៃទី ២ ខែមេសាឆ្នាំ២០២៤នេះ។

នេះបើយោងតាមការពិនិត្យបឋមពីក្រុមគ្រូពេទ្យស្រុកកំពង់ត្រាច និងកម្លាំងអធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយថា ករណីស្ត្រីដែលស្លាប់បាត់បង់ជីវិតនេះមានស្នាមរបួសចំនួន ៤ កន្លែងនៅត្រង់ក្បាលមានចំនួន២កន្លែង នឹងនៅលើដងខ្លួនចំនួន ២ កន្លែងពីក្រោយខ្នង ពិព្រោះស្ត្រីជាជនរងគ្រោះ បានដួលស្លាប់នៅក្រោមដើមត្នោតគឺកន្លែងគាត់លក់ទឹកត្នោតនោះតែម្ដង។
រីឯបុរសជាប្ដីបាននិយាយរៀបរាបថា នៅចន្លះម៉ោងកើតហេតុនោះរូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល១០០ ម៉ែតពីកន្លែងស្ត្រីដែលប្រពន្ធជាជនរងគ្រោះលក់ទឹកត្នោត។

បើទោះជាយ៉ាងណាលោកវរសេនីឯក សេង សុគន្ធ អធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយថា នេះជាករណី រឿងឃាតកម្មតែមិនទាន់ដឹងច្បាស់លាស់រឿងគំនំអ្វីនោះទេរង់ចាំកម្លាំងជំនាញនគរបាលខេត្តកំពតមកធ្វើកោសល្យវិច័យសិនលើដងខ្លួនស្ត្រីជនរងគ្រោះ។
កម្លាំងជំនាញស្នងការនគរបាលខេត្តកំពតបានមកធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះមានស្នាមរបួសចំនួន ៤ កន្លែង នៅលើក្បាលមានចំនួន ២ និងនៅលើដងខ្លួនពីក្រោយចំនួន ២ កន្លែងកម្លាំងជំនាញស្នងការនគរបាលខេត្តកំពតបានសន្តិដ្ឋានជាករណីឃាតកម្ម។ ប៉ុន្តែកម្លាំងជំនាញស្នងការនគរបាលខេត្តកំពតថា ករណីឃាតកម្មហើយកំពុងធ្វើការស៊ើបអង្កេតសិន៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


