Connect with us

កូវីដ-១៩

ឃាត់ជាប់ជនជាតិចិន​នៅព្រំប្រទល់ខេត្តកណ្តាល ហ៊ាន​បើក​រថយន្ត​ទំនើប​បំពាន​បម្រាម​គោចរ

បានផុស

នៅ

ស្នងការខេត្តកណ្តាលលោក​ ឈឿន សុចិត្ត និង វរសេនីយន៍ឯក យី វណ្ណដា អធិការនៃអធិការក្រុងតាខ្មៅ រួមទាំងកម្លាំងនគរបាល របស់អធិការខណ្ឌមានជ័យ បាន​ឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ដែល​ធ្វើដំណើរចេញពីក្រុងតាខ្មៅ ចូលទៅរាជធានីភ្នំពេញ ខណៈ​បើក​រថយន្តទំនើបពីរគ្រឿងបំពានបម្រាមគោចរ​របស់​អាជ្ញាធរ។

ការឃាត់ខ្លួនជនជាតិចិននេះ បាន​ធ្វើឡើងនៅ​គោលដៅបិទខ្ទប់ រង្វង់មូលព្រះនារាយណ៍ ដែលជាទីតាំងព្រំប្រទល់រវាងក្រុងតាខ្មៅ និង រាជធានីភ្នំពេញ។

ក្រោយ​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​បានសួរនាំរកឯកសារ និង​​បញ្ជូន​​ទៅ​ស្នងការនគរបាលខេត្តកណ្តាល​ដើម្បី​ចាត់ការ​បន្ត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម