Connect with us

កូវីដ-១៩

ឆ្លង​មួយ​ប្រាវ ខេត្ត​​បន្ទាយមានជ័យ ​កកកុញ​ដោយ​អ្នកជំងឺ​កូវីដ​ពេញ​មន្ទីរពេទ្យ

បានផុស

នៅ

ខេត្ត​បន្ទាយមានជ័យ បាន​កើតការឆ្លង​​​រាលដាល​យ៉ាងធ្ងន់ធ្ងរ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​អាទិត្យ​​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ៥៦៥ នាក់។ នេះ​ជាតួលេខ​គិត​ត្រឹម​​ព្រឹក​ថ្ងៃ​នេះ។

ករណី​ឆ្លង​​ធ្ងន់ធ្ងរ​បំផុត​គឺ​នៅ​ទីក្រុង​ប៉ោយប៉ែត​ ជា​មណ្ឌល​កាស៊ីណូ​និង​ច្រក​​ចរាចរណ៍​ទំនិញ​ជាប់​ព្រំដែន​ថៃ។ ​ភាគច្រើន​អ្នក​ឆ្លង​ជា​ជន​បរទេស ក្នុង​នោះ​ជនជាតិ​ឥណ្ឌូណេស៊ី​មាន​ចំនួន​ច្រើន​ជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​បិទ​ខ្ទប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ហើយ​ដាក់​ភូមិ​សាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ជាតំបន់​ក្រហម។ អាជ្ញាធរ​ក៏​រៀបចំ​ទីតាំង​អគារ​ភោជនីយដ្ឋាន​មួយ​កន្លែង ក្រៅ​ពី​មន្ទីរពេទ្យ​របស់​រដ្ឋដែលកកកុញ​ដោយ​អ្នក​ជំងឺ​ សម្រាប់​ធ្វើ​ជា​ទីតាំង​​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩។

គួរ​បញ្ជាក់​ថា ខេត្ត​បន្ទាយមាន​ជ័យ​នៅ​ថ្ងៃ​នេះ​បានបន្ត​​រកឃើញ​អ្នក​ឆ្លង​ថ្មីបន្ថែម ១៥៣ នាក់​ទៀត គឺ​ជា​តួលេខ​ខ្ពស់​បំផុត​ជាង​បណ្តា​ខេត្ត​ដទៃ​ទៀត បន្ទាប់​ពី​រាជធានី​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម