ព័ត៌មានជាតិ
ពលរដ្ឋ និងអាជីវករ ស្នើរដ្ឋាភិបាលកសាងផ្លូវ “ក៥” ប្របតាមព្រំដែនថៃ ជាសរសៃឈាមនៃក្រុងប៉ោយប៉ែត
ផ្លូវកសាងក្នុងជំនាន់ “ក៥” បានជាប់ស្លាកស្នាមសម័យសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា ដែលបច្ចុប្បន្នផ្លូវដ៏មានសារៈសំខាន់នេះ បានក្លាយជាផ្នែកដ៏សំខាន់មួយនៃការលើកកំពស់ជីវភាព និងផ្តល់វិបុលភាពដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។
ស្ថិតនៅប្របជាមួយនឹងខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ ដែលមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ គិតពីក្រុងប៉ោយប៉ែតទៅកាន់ច្រកអូរនាងក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប៉ុន្តែគួរឲ្យសោកស្តាយផ្លូវនេះមិនទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាននៅឡើយទេ។

ប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅតាមបណ្តាភូមិមួយចំនួននៅលើដងផ្លូវ និងផ្លូវបែកខ្នែងដទៃទៀត តែងតែចេញមកធ្វើការ និងប្រកបអាជីវកម្មនៅទីក្រុងប៉ោយប៉ែតក្នុងតំបន់កាស៊ីណូ និងមួយចំនួនទៀតចេញទៅប្រកបរបរនៅក្នុងតំបន់ផ្សាររ៉ុងក្លឿឬផ្សារថៃ។ នៅពេលរដូវវស្សាចូលមកដល់ ផ្លូវនេះបែកភក់និងពិបាកធ្វើដំណើរជាពន់ពេក។
អ្នកជំនួញនៅតំបន់នោះបានអះអាងថា “ផ្លូវដែលបានកសាងផ្នែកខ្លះបច្ចុប្បន្នជាបេតុងនិងផ្លូវកៅស៊ូ បានមកពីការចូលរួមរបស់អ្នកធ្វើអាជីវកម្មកាស៊ីណូនៅទីក្រុងនេះ”។


ប្រជាពលរដ្ឋ អ្នកជំនួញ ម្ចាស់អាជីវកម្មនានាបានលើកឡើងថា ការកសាងផ្លូវ “ក៥” នឹងផ្តល់សារៈប្រយោជន៍ជាច្រើនដូចជា ទី១ ជួយសម្រួលគមនាគមន៍ក្នុងតំបន់ ទី២ ជាការយកបេះដូងប្រជាពលរដ្ឋរបស់រដ្ឋាភិបាលបានយ៉ាងជោគជ័យ ទី៣ លើកកំពស់មុខមាត់ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិមកវិនិយោគនៅក្រុងប៉ោយប៉ែតបន្ថែម។ ទី៤ ជួយការពារដែនអធិបតេយ្យភាព បូរណៈភាពទឹកដីកម្ពុជា ជាមួយប្រទេសថៃបានដោយស្វ័យប្រវត្តិ ព្រោះនៅពេលមានផ្លូវ នឹងមានក្តីសង្ឃឹម នឹងមានប្រជាពលរដ្ឋ ចូលទៅរស់នៅ តំបន់ព្រំដែនជាប់ទឹកដីប្រទេសថៃកាន់តែច្រើន។
ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោក យិន លាងគង់ ដែលបានចុះសិក្សាស្វែងយល់ពីសក្តានុពល និងបញ្ហាប្រឈមរបស់ក្រុងប៉ោយប៉ែតកាលពីពេលថ្មីៗនេះបានឲ្យដឹងថា វាមានភាពសមស្របណាស់ ដែលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ CLV ក៏ដូចជា គួរដល់ពេលសម្លឹងមើលលើបញ្ហានានានៅទូទាំងប្រទេស ដែលប្រមុខរដ្ឋាភិបាលកម្ពុជាគួរគិតគូរបន្ទាន់និងផ្តល់អាទិភាព។
លោកបន្តថា ផ្លូវ “ក៥” នៃក្រុងប៉ោយប៉ែតមានសារៈសំខាន់ មិនត្រឹមតែជួយលើកកំពស់សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគនោះទេ តែក៏រួមចំណែកដល់ការការពារដែនអធិបតេយ្យភាព បូរណភាពកម្ពុជាជាមួយប្រទេសថៃផងដែរ”។
លោក យិន លាងគង់ បានបន្តថា ទីក្រុងប៉ោយប៉ែតមានឱកាសរីកចម្រើនច្រើន ដោយសារជាខេត្តមានព្រំដែនជាប់ជាមួយប្រទេសថៃ មានកាស៊ីណូច្រើន មានតំបន់ឧស្សាហកម្ម ដែលទាក់ទាញអ្នកវិនិយោគបរទេសកើនឡើង តាមរយៈគោលនយោបាយថៃបូកមួយ ព្រមទាំងលក្ខខ័ណ្ឌអំណោយផលលើវិស័យហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


