សន្តិសុខសង្គម
រដ្ឋបាលក្រុងប៉ោយប៉ែតចាត់វិធានការក្តៅរុះរើ សំណង់តូបលក់ដូរលើចំណីផ្លូវសាធារណៈ
រដ្ឋបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះបានប្រើវិធានការក្តៅដោយក្រុមការងារចម្រុះរួមមាននគរបាល កម្លាំងអាវុធហត្ថ ប្រជាការពារភូមិទាំងបីសង្កាត់របស់រដ្ឋបាលក្រុងដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែតបានចុះធ្វើការរុះរើ និងកាត់សំយាបដែលអាជីវករក្រុមហ៊ុនពលរដ្ឋសង់រំលោភលើចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែតតែចាប់ផ្តើមពីចំនុចរង្វងមូលមុខច្រកអន្តរជាតិប៉ោយប៉ែតមកភ្លើងស្តុបផ្សារកណ្តាល។

ការចុះរុះរើជាក់ស្តែងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងប៉ោយប៉ែតបានជូនដំណឹងរួចម្តងហើយកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយ៉ាបដែលសហគ្រាសក្រុមហ៊ុនពាណិជ្ជករប្រជាពលរដ្ឋសាងសង់ និងលក់ ដូររំលោភលើដីចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានការរំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈឱ្យរុះរើដោយស្ម័គ្រចិត្តឱ្យបានមុនថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងឡើយ។
តាមការជាក់ស្តែងក្រុមការងារបានរុះរើផ្សាយកាត់ផ្តាច់នៅតូបលក់ដូរ ប៉ាណូពាណិជ្ជកម្មផ្សេងៗសំយ៉ាបផ្ទះ ផូផ្កាដែលបានសងនិងដាក់លើដីចំណីផ្លូវក្នុងចន្លោះ៥ម៉ែត្រតាមគំនូសបាញ់ថ្នាំដែលរដ្ឋបាលក្រុងបានកំណត់រួចបានជាច្រើន។

ជាមួយនិងវិធានការរុះរើរបស់រដ្ឋបាលក្រុងនេះប្រជាពលរដ្ឋមួយចំនួនដែលរងការរុះរើនឹងត្រូវរុះរើមិនមានការប្រឆាំងអ្វីឡើយថែមទាំងរីករាយជាមួយវិធានការនេះដែលធ្វើដោយស្មើភាពហើយមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ។ចំពោះមូលហេតុដែលពួកគាត់មិនបានរើតាមការកំណត់ដោយខ្លះរកជាងមករើពុំបានខ្លះទៀតចាំមើលក្រែងក្រុងបានតែនិយាយ។
ចំពោះការកាត់សំយាប រុះរើ គឺ៖
– តាមផ្លូវជាតិលេខ៥ សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៥ម៉ែត្រ យ៉ាងតិច
– តាមផ្លូវក្នុងទីប្រជុំជន សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៣ម៉ែត្រ ទៅ៥ម៉ែត្រ យ៉ាងតិច។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងកាលពីកន្លងថា រដ្ឋបាលក្រុងបានខិតខំណាស់លើការរៀបចំសណ្តាប់ធ្នាប់ឱ្យមានសោភ័ណភាពសមជាទីក្រុង និងសមជាក្រុងនៃមុខមាត់ប្រទេសដែលមានច្រកអន្តរជាតិប៉ោយប៉ែតដ៍សំខាន់សម្រាបភ្ញៀវទេសចរណ៍ចេញចូលកម្ពុជា។

ក្នុងនោះក្រុងបានរៀបចំអោយមានរង្វងមូលដ៍ស្រសស្អាត ផ្លូវថ្មើជើងពីមាត់ច្រកអន្តរជាតិមកដល់សួន ប៉ោយប៉ែតតេជោឈ្នះឈ្នះ ,ដាក់បង្គោលភ្លើងសងខាងផ្លូវ ,ចាក់ផ្លូវបេតុងនិងដាក់ប្រព័ន្ធលូរំដោះទឹក។
លោកសង្ឃឹមថាបន្ទាប់ពីសមត្ថកិច្ចចុះរុះរើហើយបងប្អូនប្រជាពលរដ្ឋនិងចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងដោយមិនលក់ដូរឬសាងសងអ្វីលើដីចំណីផ្លូវទៀតឡើយ។ ដើម្បីឲ្យរដ្ឋបាលក្រុងរៀបចំជាផ្លូវថ្មើរជើង និងរៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៀតឲ្យកាន់តែមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរក្នុងទីក្រុងយើងទាំងអស់គ្នា៕


អត្ថបទ៖ អពៅ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


