អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជូនរដ្ឋបាលខណ្ឌឫស្សីកែវទប់ស្កាត់កូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជូនរដ្ឋបាលខណ្ឌឫស្សីកែវទប់ស្កាត់កូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតឱ្យឯកឧត្តម ឆារស៏ វ៉ាន់ ឯកឧត្តម សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយ មានអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីចូលរួមចំណែកក្នុងការចែកជូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌតាមរយៈឯកឧត្តម ឆារស៏ វ៉ាន់ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌប្រចាំតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងថ្ងៃយប់ដើម្បីសម្រេចឱ្យបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល មិនឱ្យមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ដ៏កាចសាហាវ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម  ជា ពិសី ជាអភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគបរិភោគនៅពេលនេះ។

អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖

១- អង្ករ ០២ តោន

២- ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង

៣- មី ១០កេសធំ ស្មើ ៦០កេសតូច

៤- ភេសជ្ជប៉ូវកំលាំង carabao ១០០កេស

៥- ប៊ីចេង ០១បេ (មាន ២៥គីឡូ)

៦- អំបិល ០១បេ (មាន ២៥គីឡូ)

៧- ទឹកត្រី ១០យួរ ស្មើ ៦០ដប

៨- ទឹកស៊ីអ៊ីវ ១០យួរ ស្មើ ៦០ដប

៩- ទឹកសុទ្ធ ARUNA ២០០កេស

១០- អាល់កុល ១៥០ លីត្រ

១១- ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services