Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះណែនាំម្ចាស់ស្រះចិញ្ចឹមត្រី និងទីតាំងអាជីវកម្មមាន់បោច ដើម្បីរក្សាបរិស្ថានអនាម័យឲ្យល្អប្រសើរ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បាន​ចុះ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង ០២ កន្លែង​ផ្សេងគ្នា ដើម្បី​រក្សា​បរិស្ថាន​អនាម័យ​កុំ​ឲ្យ​ជះ​ក្លិន​មិន​ល្អ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ធ្វើ​កិច្ចសន្យា​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០៩ និង ០០ នាទី​ព្រឹក ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២៥ ដឹកនាំ​ដោយ លោក ឌន ដាវុឌ នាយករង​រដ្ឋបាល​ខណ្ឌ ក្រោយ​ទទួល​បាន​ការ​បញ្ជា​ដឹកនាំ​របស់​លោក ជិន ប៊ុនធឿន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ការិយាល័យ​សាធារណការ​ខណ្ឌ , ការិយាល័យ​សេដ្ឋកិច្ច​ខណ្ឌ និង សង្កាត់​ច្រាំង​ចំរេះ​ទី ០១។

យុទ្ធនាការ​ចុះ​នេះ អាជ្ញាធរ​បាន​ចុះ​ពិនិត្យ និង​ណែនាំ​ម្ចាស់​អាជីវកម្ម ចំនួន ០២ ទីតាំង គឺ ទី០១-​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី ក្រុមការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ធ្វើការ​សម្អាត​អនាម័យ​ជាប្រចាំ​ជុំវិញ​ម៉ាស៊ីន​លាយ​ចំណី​ត្រី និង​លាង​សម្អាត​សម្ភារៈ​ប្រើប្រាស់​ដែល​ពាក់ព័ន្ធ​ឲ្យ​បាន​ស្អាត​ជាប្រចាំ​ជៀសវាង​មាន​ក្លិន​ស្អុយ​ដល់​អ្នកជិតខាង។ ទីតាំង​នេះ ស្ថិតនៅ​ភូមិ ០៣ សង្កាត់​ច្រាំង​ចំរេះ​ទី ០១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ចំណែក ​ទី០២-​ទីតាំង អាជីវកម្ម​មាន់​បោច ក្រុមការងារ​បាន​ណែនាំ​ម្ចាស់​ធ្វើការ​សំអាត​អនាម័យ​ក្នុង​បរិវេណ​ទីធ្លា​នោះ​ឲ្យ​បាន​ស្អាត និង​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជិតខាង ដែល​ទីតាំង​នេះ​ស្ថិតនៅ​ភូមិ ០៤ សង្កាត់​ច្រាំង​ចំរេះ​ទី ០១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច ក្នុង​ករណី​ម្ចាស់​អាជីវកម្ម នៅតែ​មិន​សហការ និង​ធ្វើតាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ រដ្ឋបាល​ខណ្ឌ នឹង​ចាត់​វិធានការ​រដ្ឋបាល៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម