ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ស្ថាបនាប្រព័ន្ធលូបង្ហូររំដោះទឹក ១ ខ្សែ ជូនពលរដ្ឋជិត ៨០ គ្រួសារ រងផលប៉ះពាល់កន្លងមក
រដ្ឋបាលខណ្ឌឫស្សីកែវ បានស្ថាបនាប្រព័ន្ធលូបង្ហូររំដោះទឹក ១ ខ្សែ ជូនប្រជាពលរដ្ឋចំនួន ៧៨ គ្រួសារ ដែលរងផលប៉ះពាល់កន្លងមក។

កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និង លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលការដ្ឋានសាងសង់ប្រព័ន្ធលូបង្ហូររំដោះទឹក ស្ថិតក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ ដែលទីតាំងនេះជួបបញ្ហាប្រព័ន្ធលូបង្ហូរជាច្រើនឆ្នាំមកហើយ ហើយក៏ជាតំបន់ទាប និងប្រព័ន្ធបង្ហូរមួយចំនួនរងការខូចខាត។

លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យ ហិរញ្ញវត្ថុ និងផែនការ អភិវឌ្ឍន៍ខណ្ឌ ប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្រោមការដឹកនាំពីសំណាក់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានស្ថាបនាប្រព័ន្ធបង្ហូររំដោះទឹកនេះ ដោយត្រូវដាក់ប្រព័ន្ធលូ ០១ ខ្សែ ក្នុងរបងរោងចក្រ ឆ្លងកាត់ពីច្រកផ្លូវលំ រហូតទីតាំងភ្ជាប់អណ្តូងលូ ផ្លូវលេខ ៩០០ ក្រុមទី ៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ (ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌឫស្សីកែវ) ដើម្បីរំដោះទឹកលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋក្នុងក្រុមទី ៦ ភូមិចុងខ្សាច់ ចំនួន ៧៨ គ្រួសារ ដោយវាស់វែងទំហំ គម្លាតពីរបង ជម្រៅតាមកូដណេវ៉ូត្រឹមត្រូវ ដែលមានប្រវែងសរុប ២៣០ ម៉ែត្រ និងមានទំហំមុខកាត់ ៨ តឹក។

គួរជម្រាបថា ទីតាំងជួបបញ្ហាប្រព័ន្ធលូបង្ហូរជាច្រើនឆ្នាំខាងលើនេះ ជាតំបន់ទាប មានរោងចក្រជាប់គ្នា ពីមុនជាដីទំនេរ ដែលបច្ចុប្បន្នគេទិញមកអភិវឌ្ឍន៍ធ្វើរោងចក្រ។ ចំពោះប្រព័ន្ធលូដែលនៅពីខាងក្រោមគឺទាប ដូច្នេះខាងរោងចក្របានរៀបប្រព័ន្ធលូថ្មីនៅក្នុងផ្ទៃរោងចក្រ ទើបទឹកហូរចេញពីការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណជិត ៨០ គ្រួសារ បូកបន្ថែមទឹកហូរតាមទំនប់ផ្លូវ ៧០ ពីរង្វង់មូលកួចកាណុង ចុះទៅតាមតំបន់ខាងលើ ធ្វើឱ្យបរិមាណច្រើនទឹកហូរមិនទាន់។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រព័ន្ធលូបង្ហូរទឹកស្អុយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋជិត ៨០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់នោះ ស្ថិតនៅសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំណាង







-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


