ដឹង​អត់​ ឥណ្ឌា​ផលិត​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​លោក​ តែ​ចាក់​ឲ្យ​​​ពល​រដ្ឋ​គិតថ្លៃ​?
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ដឹង​អត់​ ឥណ្ឌា​ផលិត​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​លោក​ តែ​ចាក់​ឲ្យ​​​ពល​រដ្ឋ​គិតថ្លៃ​?

បានផុស

នៅ

នៅ​ពេល​​​កូវីដ-១៩កំពុង​រាត​ត្បាត​​ដ៏​អាក្រក់​នៅ​ប្រទេស​ឥណ្ឌា មេ​ដឹក​នាំ​​បក្ស​ប្រឆាំង​ចំនួន​១៣​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ចាក់​វ៉ាក់​សាំង​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់ និងត្រូវ​ធានា​បាន​នូវការ​ចែក​ចាយ​អ៊ុកស៊ីសែន​​ដល់​គ្រប់​មន្ទីរ​ពេទ្យ​ទាំង​អស់​ដោយ​មិន​រអាក់រអួល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​មន្ទីរ​ពេទ្យ​ជា​ច្រើន​បាន​ស្វែង​រក​អន្តរាគមន៍​ពី​តុលាការកាល​ពី​ចុង​សប្តាហ៍​មុន​ដើម្បី​​ឲ្យ​ផ្គត់​ផ្គង់​អ៊ុកស៊ីសែន​​ដល់​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ញូវដេលី ដែល​ជា​កន្លែង​ត្រូវ​បាន​ពង្រីក​បំរាម​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត​ដើម្បី​ទប់​ស្កាត់​រលក​ឆ្លង​កូវីដ-១៩។

ពួក​គាត់​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​រួច

តុលាការ​ជាន់ខ្ពស់​ក្រុង​ញូវដេលី​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់​ផ្តើម​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល ប្រសិន​បើ​​ការ​​ផ្គត់​ផ្គង់​អ៊ុកស៊ីសែន​ដែល​បាន​បំរ៉ុង​ទុក​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

តុលាការ​បាន​និយាយ​ថា ៖«ទឹក​បាន​ឡើង​ដល់លើ​ក្បាល​​​។ វា​​គ្រប់​គ្រាន់​ហើយ»។

កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ៣៦៨ ១៤៧​នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន​៣៤១៧​នាក់ ប៉ុន្តែ​ត្រូវ​បាន​​អ្នក​ជំនាញ​គិត​ថា ចំនួន​ឆ្លង​​ថ្មី​នឹង​ខ្ពស់​ជាង​នេះ​ឆ្ងាយ​ណាស់​ដោយ​សារ​កង្វះ​ការ​ធ្វើ​តេស្ត ក៏​ដូច​ជា​មិន​បាន​រាយការណ៍​ពេញ​លេញ។

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​ថា រហូត​ដល់​ពេល​នេះ​ ករណី​ឆ្លង​សរុប​មាន​ចំនួន ១៩.៩​លាន​នាក់ ខណៈ​ករណី​ស្លាប់​សរុប​ជាង ២១៨០០០​នាក់។

ចំណាត់​ការ​របស់​លោក​​​នាយក​រដ្ឋ​មន្ត្រី Narendra Modi ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​ភាព​​ធូរ​រលុង​​នៃ​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​កូវីដ-១៩​ដែល​បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​​ដួល​រលំ។ ការ​ជួប​ជុំ​ឃោសនា​បោះ​ឆ្នោត​រៀប​ចំ​ដោយ​គណបក្ស Bharatiya Janata Party របស់លោក និង​ការ​ជួប​ជុំ​ពិធីសាសនា​នានាជា​កត្តា​ចម្បង​នៃ​ការ​ឆ្លង​ខ្លាំង។

ប្រទេស​ឥណ្ឌា​បាន​បើក​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​ពី​១៨​ឆ្នាំ ដល់ ៤៤​ឆ្នាំ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​នេះ​ ប៉ុន្តែ​នៅ​ក្នុង​ចំនួន​​​មាន​កំណត់។

ឥណ្ឌា​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​នេះ ប៉ុន្តែ​​បាន​ប្រឹង​ប្រែង​ចាក់​ឲ្យ​​មនុស្ស​ដែល​មាន​អាយុ​៤៥​ឆ្នាំ​ឡើងទៅ​​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ខែ​មករា​មក ទើប​បាន​១០​%​នៃ​ប្រជា​ជន​អាយុ​៤៥​ឆ្នាំ​ឡើង​​ដែល​បាន​ចាក់​ដូស​ទី១ និង​ប្រហែល​ជា​១.៥​%​​​ដែល​បាន​ចាក់​ដូស​ទាំង​ពីរ។

សូម​បញ្ជាក់​ថា មាន​តែ​ប្រជា​ជន​ឥណ្ឌា​ដែល​មាន​អាយុ​ចាប់​ពី​​៤៥​ឆ្នាំ​ឡើង​​​ទើប​​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​ពី​រដ្ឋាភិបាល។ ចំណែក​មន្ទីរ​ពេទ្យ​ឯកជន​ចាក់​គិត​​ថ្លៃ​​លើ​មនុស្ស​​គ្រប់​វ័យ។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា មាន​តែមួយ​ភាគ​បី​នៃ​ប្រជា​ជន​ឥណ្ឌា​​​ប៉ុណ្ណោះ​​ដែល​មាន​លទ្ធភាព​បង់​ថ្លៃ​ចាក់​​វ៉ាក់សាំង​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន។ ប្រទេស​ឥណ្ឌា​មាន​ការ​បែង​ចែក​កម្មវិធី​ចាក់​វ៉ាក់​ដោយ​រដ្ឋាភិបាល​កណ្តាល​ផ្សេង អាជ្ញាធរ​រដ្ឋ​នានា​ផ្សេង និង​មន្ទីរ​​ពេទ្យ​ឯក​ជនផ្សេង។

រដ្ឋ​មួយ​ចំនួន​នឹង​ខក​ចិត្ត​​ជុំ​វិញ​វ៉ាក់សាំង​សម្រាប់​មនុស្ស​​៦០០​លាន​នាក់​ដែល​អាយុ​ក្រោម​៤៥​ឆ្នាំ​ ​ដោយ​សារ​រដ្ឋាភិបាល​សហព័ន្ធ​​​​​ចាក់​វ៉ាក់សាំង​​ដល់​​បុគ្គលិកពេទ្យ​ជួរ​មុខ​៣០០​លាន​នាក់ និ​ង​ប្រជា​ជន​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង។

រដ្ឋាភិបាល​សហព័ន្ធ​​គិត​តម្លៃ​​២​ដុល្លារ​ក្នុង​មួយ​ដូស។ វិទ្យាស្ថាន Serum Institute គិត​ថ្លៃ​​៤​ដុល្លារ​​ក្នុង​មួយ​ដូស ហើយ​មន្ទីរ​ពេទ្យ​ឯក​ជន​តម្លៃ​៨​ដុល្លារ។ ចំណែក Bharat Biotech និយាយ​ថា ខ្លួន​គិត​ថ្លៃ​ក្រោម ៥.៥០​ដុល្លារ​ក្នុង​មួយ​ដូស ហើយ​មន្ទីរ​ពេទ្យ​ឯកជន​ខ្លះ​ទៀត​​តម្លៃ​ជាង​១៦​ដុល្លារ។

តម្លៃ​​នឹង​មាន​ការ​ប្រែ​ប្រួលគឺ​​សម្រាប់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​នឹង​ត្រូវ​បាន​កំណត់​តម្លៃ​​ដោយ​ក្រុម​ហ៊ុន​វ៉ាក់សាំង។

រដ្ឋមួយ​ចំនួន​ប្រហែល​ជា​គ្មាន​លទ្ធភាព​​​ដើម្បី​​ទិញ​​​វ៉ាក់សាំង​​ចាក់​ឲ្យ​ប្រជា​ជន​ដោយ​​​ឥត​គិត​ថ្លៃ​នោះ​ទេ ដោយ​សារ​​​ពួក​គេ​ត្រូវ​ចំណាយ​​​ទ្វេ​ដង​ច្រើន​ជាង​រដ្ឋាភិបាល​សម្រាប់​​វ៉ាក់សាំង​​ដូច​គ្នា ហើយ​តម្លៃ​នៅ​មន្ទីរ​ពេទ្យ​ឯកជនអាច​ឡើង​ខ្ពស់។

លោក Chandrakant​ Lahariya អ្នក​ជំនាញ​គោល​នយោបាយ​សុខភាព​សាធារណៈ​បាន​និយាយ​ថា ដោយ​សារ​តែ​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជនមាន​ការ​ប្រកួត​ប្រជែង​​នៅ​ក្នុង​​ទី​ផ្សារ​​តែ​មួយ​ ហើយ​រដ្ឋ​ចំណាយ​តិច​ជាង​មុន ដូច្នេះ​​អ្នកផលិត​វ៉ាក់សាំង​​ចំណេញ​ច្រើន​ជាង​មុន​ពី​ការ​លក់​ឲ្យ​មន្ទីរ​ពេទ្យ​ឯកជន។ ​តម្លៃ​​​ធ្វើ​ឲ្យ​កើត​មាន​វិសមភាព​ដល់​ប្រជា​ជន។

លោក​និយាយ​ថា ៖«មិន​សម​ហេតុ​ផល​ទេ ដែល​រដ្ឋាភិបាល​កណ្តាល និង​រដ្ឋាភិបាល​មូលដ្ឋាន​ពីរ​​ផ្សេង​គ្នា​បង់​ថ្លៃ​ពីរ​ផ្សេង​គ្នា»។

ការ​ព្រួយ​បារម្ភ​ថា បញ្ហា​កំណត់​តម្លៃ​អាច​​ធ្វើ​ឲ្យ​វិសមភាព​កាន់​តែ​ច្រើន​ៗ​ទៅ​ដែល​បាន​ក្លាយ​ជា​ឧបសគ្គ​ថ្មី​ថែម​ទៀត​សម្រាប់​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ទប់​ស្កាត់​កូវីដ-១៩​នៅ​ឥណ្ឌា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP & mprnews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក

កូវីដ-១៩២ ម៉ោង មុន

ខេត្តព្រះសីហនុ អ្នក​ស្លាប់​កើន​ដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

កូវីដ-១៩៣ ម៉ោង មុន

មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services