Connect with us

កូវីដ-១៩

WHO និង​អាមេរិក ប្រាប់​គន្លឹះ​សំខាន់ៗ​នៃ​របប​អាហារ​គួរ​ទទួលទាន​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​កូវីដ

បានផុស

នៅ

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​អាមេរិក (CDC) និង WHO បាន​ផ្ដល់​ដំបូន្មាន​ព្រម​គ្នា​ថា ​​វិធី​ល្អ​បំផុត​ដើម្បី​ទប់ទល់​នឹង​ភាព​តាន​តឹង​ក្នុង​វិបត្តិ​រាតត្បាត​នេះ ​គឺ​ត្រូវ​ព្យាបាល​រាងកាយ​​ឲ្យ​មាន​ជីវជាតិ​ល្អ​ និង​ថែរក្សា​ខ្លួនឯង​ជៀសវាង​ពី​ជំងឺ។ ជាពិសេស​គួរ​មាន​ជម្រើស​អាហារ​រូបត្ថម្ភ​ដែល​អាច​ដើរ​តួ​យ៉ាង​ធំធេងក្នុង​​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។

​១ រួម​បញ្ចូល​ផ្លែឈើ​និង​បន្លែ​ជានិច្ច​នៅ​លើ​ចាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO​ បញ្ជាក់​ថា​ ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​មាន​សុខភាព​ល្អ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ការ​ផ្ដល់​ឲ្យ​រាងកាយ​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​គ្នា។ ដើម្បី​​ទទួល​បាន​វីតាមីន​និង​ជាតិ​រ៉ែ​ជាច្រើន​ប្រភេទ​ចូល​ក្នុង​របប​អាហារ ​​គឺ​ត្រូវ​​បញ្ចូល​ផ្លែឈើ​និង​បន្លែ​នៅ​លើ​ចាន​ក្នុង​​ពេល​ទទួល​ទាន។

យោង​ទៅ​តាម​សាកល​វិទ្យាល័យ Cincinnati Health (UC Health) និយាយ​ថា​ ផ្លែឈើ​និង​បន្លែ​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​រួម​មាន​ពពួក​មាន​វីតាមីន C ខ្ពស់ ដូចជា​ក្រូច​លឿង​និង​បៃតង បេតាខារ៉ូទីន បន្លែ​ពណ៌​ទឹកក្រូច សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​មាន​ផ្លែ​ប៊ឺរី និង​វីតាមីន E ពី​ផ្លែ​បឺរ ។

២ បន្ថែម​គ្រាប់​ធញ្ញជាតិ

នៅ​ក្នុង​ការ​សិក្សា​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី​អាហារ​បំប៉ន​នៃ​គ្លីនិក​អាមេរិក​ថា ​របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​គ្រាប់​ធញ្ញជាតិ​ បាន​​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សុខភាព​ពោះវៀន ​ក៏​ដូចជា​សញ្ញាណ​សំគាល់​ភាព​ស៊ាំ​ និង​រលាក​សម្រាប់​មនុស្ស​ពេញ​វ័យ ​ជា​ពិសេស​ក្នុង​កំឡុង​ពេល​កូវីដ។

៣ អាហារ​សំបូរ​វីតាមីន​និង​ជាតិ​រ៉ែ

របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​និង​ជាតិ​រ៉ែ​គ្រប់​ប្រភេទ ​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ជៀសវាង​ជំងឺ​ប្រភេទ​ណា​មួយ។ អាហារ​មាន​ជីវជាតិ​ល្អ​បំផុត​ក្នុង​ការ​បញ្ចូល​ក្នុង​របប​អាហារ​គឺ​ផលិតផល​ពី​សត្វ ដូចជា​ស៊ុត​និង​សាច់។ ជា​ពិសេស​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​និង​ត្រី​សំបូរ​ទៅ​ដោយ​អូមេហ្គា ៣ ។

៤ ទឹកដោះ​គោនិងទឹកសណ្ដែកមាន​ជាតិ​ខ្លាញ់​ទាប

វីតាមីន​សំខាន់​មួយ​ទៀត​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ គឺ​វីតាមីន D ​ដែល​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផលិតផល​ទឹកដោះគោនិងទឹកសណ្ដែក ​។ ទឹកដោះគោ​និងទឹកសណ្ដែកអាច​ផ្ដល់​ឲ្យ​រាងកាយ​របស់​អ្នក​នូវ​បរិមាណ​វីតាមីន D ក៏​ដូចជា​បរិមាណ​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ​ និង​សូម្បី​តែ​ប្រូតេអ៊ីន​មួយ​ចំនួន។

៥ ពពួក​អាហារ​សំបូរ​ស័ង្កសី​ខ្ពស់

ប្រភព​ស័ង្កសី​ល្អ​បំផុត​មួយ​ចំនួន​ដែល​អ្នក​អាច​បន្ថែម​ក្នុង​របប​អាហារ​ ​រួម​មាន​សាច់​គ្មាន​ខ្លាញ់​ដូចជា​អាហារ​សមុទ្រ ​គ្រាប់​ផ្លែឈើ​ សុទ្ធ​សឹង​ជា​អាហារ​ដែល​មាន​ជាតិ​ស័ង្កសី​ខ្ពស់៕

ប្រែសម្រួល​៖ សាង ស្រីល័ក្ខ

ប្រភព៖eating N eatthis

ចុចអាន៖មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

ចុចអាន៖ហូប​អាហារ​ប៉ុន្មាន​មុខ​នេះ​សម័យ​កូវីដ អ្នក​កាន់​តែ​មាន​ខែល​ការពារ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៣៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម