កូវីដ-១៩
ពិសេសណាស់! មនុស្សចាស់អាយុលើសពី ៦០ ឆ្នាំចាក់មួយដូសដំបូងរបស់វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ដល់ ៨៧ ភាគរយ
ទិន្ន័យពិតប្រាកដ ដែលចេញផ្សាយដោយ ប្រទេសកូរ៉េខាងត្បូង បានបង្ហាញកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មួយដូសពីក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព ៨៦.៦ ភាគរយ ក្នុងការការពារការឆ្លង ក្នុងចំណោមមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំ ។
ទិន្នន័យពីទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បានបង្ហាញថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៨៦ ភាគរយ ក្នុងការការពារករណីឆ្លងជំងឺកូវីដ ១៩ ក្រោយការចាក់លើកទី ១ រយៈពេល ២ សប្ដាហ៍ ។
ការវិភាគនេះ ផ្អែកលើប្រជាជនជាង ៣.៥ លាននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូ ដែលមានអាយុលើសពី ៦០ ឆ្នាំ រយៈពេលពីរខែគិតចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ និងរាប់បញ្ចូលមនុស្សចំនួន ៥២១,១៣៣ នាក់ ដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ។ ក្នុងចំណោមក្រុមមនុស្សទាំងនេះ មានករណីវិជ្ជមានចំនួន ១,២៣៧ នាក់ ហើយមានតែ ២៩ នាក់ប៉ុណ្ណោះ មកពីក្រុមទទួលការចាក់វ៉ាក់សាំង ។
ទន្ទឹមនោះ KDCA បាននិយាយថា “វាបានបង្ហាញថា វ៉ាក់សាំងទាំងពីរនេះ ផ្តល់នូវការការពារខ្ពស់ ប្រឆាំងនឹងជំងឺកូវីដ ១៩ បន្ទាប់ពីការចាក់ដូសដំបូង ។ ប្រជាជនគួរតែ ទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស តាមកាលវិភាគដែលបានណែនាំ ខណៈការបង្កើនប្រព័ន្ធភាពស៊ាំ ត្រូវការបន្ថែម បន្ទាប់ពីការចាក់លើកទី ២” ។
ចំណែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Yoon Tae-ho បានប្រាប់សន្និសីទកាសែត កាលពីថ្ងៃពុធថា “ប្រជាជនប្រហែល ៩៥ ភាគរយ ដែលបានស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅប្រទេសកូរ៉េខាងត្បូង គឺជាមនុស្សវ័យចំណាស់ ដែលមានអាយុលើសពី ៦០ ឆ្នាំ ខណៈដែលវ៉ាក់សាំងនេះ នឹងជួយបន្ថយហានិភ័យសម្រាប់មនុស្សទាំងនោះ បើទោះជាមាន ព័ត៌មានទាក់ទងនឹង ផលប៉ះពាល់នៃករណីដុំកំណកឈាម នៅប្រទេសមួយចំនួន ក្រោយការចាក់ក៏ដោយ” ។
ប៉ុន្តែលោក Yoon បាននិយាយថា លទ្ធភាពនៃផលប៉ះពាល់ នៃដុំកំណកឈាមគឺ មានទាបជាងប្រសិទ្ធភាព ហើយភាគច្រើនវាអាចព្យាបាលបាន ។
រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋប្រមាណ ៦.៧ ភាគរយ នៃប្រជាជនចំនួន ៥២ លាននាក់ ប៉ុន្តែបានកំណត់គោលដៅ ប្រកបដោយមហិច្ឆតា ក្នុងការចាក់ថ្នាំបង្ការរោគ ដល់ប្រជាជនចំនួន ៧០ ភាគរយនៃប្រជាជនរបស់ខ្លួន នៅត្រឹមខែកញ្ញា ហើយសង្ឃឹមថា ប្រជាជននឹងមានប្រព័ន្ធភាពស៊ាំ គ្រប់គ្រាន់នៅខែវិច្ឆិកា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១២៥,៥១៩ ករណី និងមានអ្នកស្លាប់ ១,៨៥១ នាក់ ខណៈមានអ្នកជាសះស្បើយ ១១៥,៤៩១ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ
ចុចអាន ៖ អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


