Connect with us

កូវីដ-១៩

ការទទួលទានអាហារ​ Fast Food ក្រោយចាក់វ៉ាក់សាំងកូវីដ អាចបង្អាក់សមត្ថភាពថ្នាំ

បានផុស

នៅ

យោងតាមមតិក្នុងវិស័យវេជ្ចសាស្រ្ត ការបរិភោគអាហាររហ័ស ឬ Fast Food ក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នោះប្រព័ន្ធភាពស៊ាំក្នុងខ្លួននឹងរងផលប៉ះពាល់ដែលជាហេតុធ្វើឱ្យវាចុះខ្សោយ ហើយរារាំងដល់តួនាទីធ្វើការរបស់វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទ​អាហារ Fast food ដូចជា ​ប៊ឺហ្គឺរ ភីហ្សា សេនវិច ​ភ្លៅ​មាន់​បំពង ដំឡូង​បារាំង​បំពង​ សម្បូរទៅដោយ​ជាតិ​ស្ករ​ ខ្លាញ់​ និង​អំបិល​បន្ថែម​ ដែល​ក្រោយទទួលទាន​​អាច​បង្ក​​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង​ ជាពិសេស​អ្នកដែលទើបទទួល​​ចាក់វ៉ាក់សាំងរួចថ្មីៗ ​​រឹតតែ​អាក្រក់​ចំពោះ​សុខភាព ព្រោះគ្រឿងផ្សំ​ដែល​មាននៅ​ក្នុង​អាហារ​​ទាំងនេះ ​នឹង​រាំងខ្ទប់​​សមត្ថភាព​របស់ថ្នាំ។

Fast Food - Scourge of the 21st Century - Magazine -VitalAbo Online Shop  Europe

ការ​ញ៉ាំ​ Fast food មិន​ល្អ​ចំពោះ​សុខភាព​ទេ ព្រោះ​វា​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ឬ​ជាតិ​ប័រ​ច្រើន ហើយ​កន្លែងលក់​ខ្លះ​យក​ខ្លាញ់​ដែល​ប្រើ​រួចមក​បំពង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ខ្លាញ់​ខ្មៅខាប់​ទៀត​ផង។ ក្នុង​ហាង​មួយ​ចំនួន ព្រោះ​តែ​ចង់​ចំណេញ​ច្រើន បើ​ប្រើ​វត្ថុធាតុ​ដើម​គ្មាន​គុណភាព និង​គ្មាន​អនាម័យ​ជាដើម ដែលវាមានផល​ប៉ះពាល់​​ដូចជា ​​អាចបណ្ដាល កើតមហារីក និងប៉ះពាល់សរីរាង្គជាច្រើនក្នុងខ្លួន។ ចំណែកអាហារ​ដែល​ប្រើ​ជាតិ​ប័រ​ច្រើន​ក៏​មាន​ហានិភ័យ​​ដូច​ខ្លាញ់​ប្រើ​ច្រើន​ដង​ដែរ ដោយវា​បណ្ដាល​ឲ្យ​កើន​កូលេស្តេរ៉ូលអាក្រក់ និង​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម។

Fast Food Industry Analysis 2020 - Cost & Trends

ម្យ៉ាងទៀត ដោយសារអាហារទាំងនេះត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់ខ្លាំង ចន្លោះប្រមាណពី ១៧៧ ទៅ ១៩១ អង្សាសេ ដូច្នេះ ពពួកអាហារ Fast food នឹងបង្កើតជាសារធាតុ neurotoxic ហៅថា acrylamide ដែលបង្កឲ្យកើតមានការរលាកក្នុងរាងកាយ៕

Easy Homemade Pizza Dough Recipe - Freezer Friendly - Budget Bytes

ប្រែសម្រួល៖ សន្យា

ប្រភព៖ HEALTH

ចុចអាន៖ ស្រាយមន្ទិលអំពីត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងការពារកូវីដ-១៩

ចុចអាន៖ គួរ​ចៀសវាង​អាហារ ៥ ប្រភេទ​នេះ​ដាច់ខាត បើ​ចង់​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំងក្រោយចាក់​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម