សេដ្ឋកិច្ច
EU ចាប់ដៃចិន ពិភាក្សាគ្នាលើបញ្ហាពន្ធរបស់ ត្រាំ
ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំង២ ដើម្បីឆ្លើយតបទៅនឹងពន្ធគយបដិការរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្តីថ្លែងការណ៍របស់ក្រសួងចិន បាននិយាយថា ក្នុងការហៅជាវិដេអូកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានពិភាក្សាជាមួយស្នងការសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចអឺរ៉ុប លោក Maros Sefcovic អំពីការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការផ្តល់ជំនួយសង្គ្រោះពាណិជ្ជកម្ម និងអំពីការអនុវត្តការចរចាភ្លាមៗ លើបញ្ហាតម្លៃរថយន្តអគ្គិសនី។
គេមើលឃើញថា ការចាប់ដៃគ្នាពិភាក្សានេះ ធ្វើឡើងមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលពន្ធបដិការលើប្រទេសភាគច្រើនរយៈពេល ៩០ ថ្ងៃ និងទម្លាក់វាមកត្រឹមអត្រាពន្ធមូលដ្ឋាន ១០ ភាគរយ។ យ៉ាងណាមិញ លោកបានបន្ថែមពន្ធលើចិនរហូតដល់ទៅ ១២៥ ភាគរយ ពី ១០៤ ភាគរយ ក្រោយចិនប្ដេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់» ដោយបង្កើនពន្ធលើទំនិញអាមេរិក ដល់ ៨៤ ភាគរយ។
លោក Wang បានប្រាប់ លោក Sefcovic ថា ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យស៊ីជម្រៅនូវពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាមួយសហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលបានបន្តថា លោក Wang បានជំរុញចិន និងសហភាពអឺរ៉ុប ឱ្យរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើមូលដ្ឋានលើច្បាប់ ហើយប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ដែលផ្ដល់ស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។
ចិន និងសហភាពអឺរ៉ុប ក៏បានពិភាក្សាផងដែរ អំពីការបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់សហគ្រាស និងបញ្ហាផ្ទេរពាណិជ្ជកម្ម ខណៈភាគីទាំង ២ នឹងបន្តពង្រឹងទំនាក់ទំនងក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងរួមគ្នាលើកកម្ពស់កំណែទម្រង់ WTO ។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។
គួររំឭកថា សហភាពអឺរ៉ុបបានដាក់ពន្ធបន្ថែម ៣៥,៣ ភាគរយ លើរថយន្តអគ្គិសនីចិនកាលពីឆ្នាំមុន បន្ថែមពីលើពន្ធ ១០ ភាគរយ ដែលមានស្រាប់។ យ៉ាងណាមិញ ចំពេលដែលហានិភ័យនៃអរិភាពពន្ធរបស់ ត្រាំ កើនឡើង ភាគីទាំង ២ បានចាប់ផ្ដើមបង្កើនការចរចាគ្នាជាថ្មី ដោយមានប្រទេសក្នុងប្លុកអឺរ៉ុបដូចជាអេស្ប៉ាញ បានការពារទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយចិន។
ទន្ទឹមនឹងការសងសឹករបស់ចិន សហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តអាមេរិកទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ក៏ប្រកាសពន្ធសងសឹកលើសហរដ្ឋអាមេរិក ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


