Connect with us

កូវីដ-១៩

ប្រធានាធិបតីប្រេស៊ីល ចោទ ចិន បង្កើតកូវីដ ដើម្បីបង្ក “សង្គ្រាមគីមី” (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចេញមុខរិះគន់ចិនខ្លាំងៗ ដោយចោទប្រកាន់ប្រទេសនេះ ថាបានបង្កើតជំងឺកូវីដ-១៩​ ដើម្បីបង្កឲ្យមានសង្គ្រាមគីមី។

Brazil President Jair Bolsonaro said Wednesday that China created COVID-19 as a 'chemical, bacteriological and radiological warfare'

ការអត្ថាធិប្បាយនេះ បានធ្វើឡើងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធ ខណៈមេដឹកនាំជ្រុលនិយមរូបនេះ ព្យាយាមគេចវេះពីការរិះគន់យ៉ាងក្តៅគគុកជុំវិញការដោះស្រាយជំងឺរាតត្បាតនៅក្នុងប្រទេសរបស់លោក ដែលធ្វើឲ្យប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារកូវីដ ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក ពោលគឺមានចំនួន៤១៧,១៧៦នាក់។

លោក Bolsonaro និយាយថា “វាជាមេរោគថ្មី។ គ្មាននរណាម្នាក់ដឹងថា តើវាកើតឡើងនៅក្នុងបន្ទប់ពិសោធន៍ឬដោយសារតែមនុស្សបរិភោគសត្វ ដែលមិនគួរបរិភោគនោះទេ”។

ប៉ុន្តែវានៅទីនោះ។ យោធាដឹងថា តើសង្គ្រាមគីមី បាក់តេរីនិងវិទ្យុសកម្មគឺជាអ្វី។ តើយើងមិនកំពុងប្រឈមមុខជាមួយនឹងសង្គ្រាមថ្មីមែនទេ? តើប្រទេសណាដែលមានកំណើនផលិតផលក្នុងស្រុកសរុបច្រើនជាងគេ? ខ្ញុំមិនចាំបាច់ប្រាប់អ្នកទេ។

ថ្វីបើលោក Bolsonaro មិនបញ្ចេញឈ្មោះប្រទេសចិនចំៗ នៅក្នុងសុន្ទរកថារបស់គាត់ក៏ដោយ ប៉ុន្តែទិន្នន័យពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍបានបង្ហាញថា ប្រទេសចិនគឺជាសមាជិក G20 តែមួយគត់ ដែលផលិតផលក្នុងស្រុកសរុបបានបង្ហាញពីកំណើនក្នុងអំឡុងពេលមានជំងឺរាតត្បាតក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង ២,៣ភាគរយ។

Brazil's Bolsonaro links pandemic to 'germ warfare' - France 24

ក្នុងអំឡុងវិបត្តិជំងឺរាតត្បាត លោក Bolsonaro និងគណៈរដ្ឋមន្រ្តីរបស់គាត់ តែងតែដាក់ការស្តីបន្ទោសចំពោះប្រទេសចិន ខណៈគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សចំនួន៣,២៤៥,១៥៣នាក់ហើយ នៅទូទាំងពិភពលោក។

ប្រេស៊ីល មានអ្នកស្លាប់សរុប ៤១៧,១៧៦នាក់ ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសអាមេរិកខាងត្បូងមួយនេះ បានរាយការណ៍ករណីសរុប១៥,០០៩,០២៣ករណី ជាប់ចំណាត់ថ្នាក់ទីបីបន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។ ផ្ទុយទៅវិញ ប្រទេសចិនមានអ្នកស្លាប់តែ ៤,៨៤៦នាក់និងការឆ្លង ១០២,៥៧៣ករណីប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពលរដ្ឋ ឥណ្ឌា ប្រឆាំង នាយករដ្ឋមន្ត្រី បន្ត សង់អគារសភាថ្មីតម្លៃ ១.៨ ប៊ីលានដុល្លារ ទោះ កូវីដ អាក្រក់ បំផុត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម