ព័ត៌មានអន្ដរជាតិ
ពលរដ្ឋឥណ្ឌាប្រឆាំងនាយករដ្ឋមន្ត្រីបន្តសង់អគារសភាថ្មីតម្លៃ១.៨ប៊ីលានដុល្លារ ទោះកូវីដអាក្រក់បំផុត
នៅពេលមន្ទីរពេទ្យបានកំពុងខ្វះខាតវេជ្ជសាស្ត្របន្ទាន់ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ដែលបាត់បង់ជីវិតរាប់ពាន់នាក់រាល់ថ្ងៃ ក៏លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅបន្តជំរុញគម្រោងសាងសង់អគាររដ្ឋសភាថ្មីដែលមានទឹកប្រាក់ ១.៨ប៊ីលានដុល្លារអាមេរិក ក្នុងនោះមានគេហដ្ឋានថ្មីមួយសម្រាប់មេដឹកនាំប្រទេសថែមទៀត។
ការសម្រេចចិត្តបន្តគម្រោងដ៏ធំនៅរដ្ឋធានីញូវដេលីបានជំរុញឲ្យសាធារណៈជន និងបក្សប្រឆាំងមានការខឹងសម្បារយ៉ាងខ្លាំង ដោយសារគម្រោងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចំពេលដែលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរបំផុត។

ការសាងសង់អស់ប្រាក់ច្រើនលើគម្រោងអភិវឌ្ឍ Central Vista ដែលត្រូវបានគេចាត់ទុកថាជាកន្លែងសេវាកម្មដ៏សំខាន់ ដូច្នេះមានន័យថា ដំណើរការសាងសងបានអនុញ្ញាតឲ្យបន្ត ខណៈពេលគម្រោងសាងសងសំខាន់ផ្សេងៗទៀតត្រូវបានផ្អាក។
ពលរដ្ឋ២នាក់ ក្នុងនោះមានម្នាក់ឆ្លងកូវីដ-១៩ដែលម្តាយរបស់គាត់ក៏បានឆ្លងវីរុសនេះ បានញត្តិបណ្តឹងទៅតុលាការជាន់ខ្ពស់ក្រុងដេលីកាលពីថ្ងៃពុធដើម្បីឲ្យបញ្ឈប់ការសាងសង់ដែលបន្តដំណើរការ បើទោះជារដ្ឋធានីត្រូវបានដាក់បំរាមរឹតត្បិតក៏ដោយ។
យោងតាមញត្តិបញ្ឈប់ពិសេសដាក់ដោយមេធាវីលោក Nitin Saluja បង្ហាញថា ក្រុមអ្នកដាក់ញត្តិបានអះអាងថា អគារសភាថ្មីនេះមិនបានបង្កើតជាសេវាកម្មសំខាន់ទេ ហើយការងារសាងសង់អាចក្លាយជាកន្លែងរាលដាលកូវីដខ្លាំងថែមទៀត។

តុលាការជាន់ខ្ពស់ឲ្យដឹងថា នឹងបើកសវនាការលើករណីនេះចុងខែឧសភា ប៉ុន្តែអ្នកដាក់ញត្តិបានយកករណីនេះទៅតុលាការកំពូល ដោយអះអាងថា តុលាការជាន់ខ្ពស់មិនបានស្វែងយល់ពីផលវិបាកនៃស្ថានភាពនេះទេ។
លោកមេធាវី Saluja បានសរសេរទៅកាន់តុលាការកំពូលថា ៖«ដោយសារមានបញ្ហាសុខភាពសាធារណៈបន្ទាន់ក្នុងបញ្ហានេះ ការពន្យារពេលណាមួយអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈកាន់តែធំ»។ លោកថា ករណីនេះទំនងជានឹងបើកសវនាការនៅថ្ងៃសុក្រនេះ។
ប្រទេសឥណ្ឌាមានករណីស្លាប់ជាង៣ ០០០នាក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល៩ថ្ងៃចុងក្រោយនេះ។ យោងតាមរបាយការណ៍កូវីដ-១៩ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ប្រទេសនេះមានករណីស្លាប់ដោយសារកូវីដ-១៩មួយភាគបួននៃការស្លាប់ជាសកលកាលពីសប្តាហ៍មុន។
អគាររដ្ឋភា Central Vista មានបញ្ហាចម្រូងសម្រាសតាំងពីមិនទាន់ផ្ទះកូវីដ-១៩លើកទី២ម្ល៉េះ ដោយអ្នករិះគន់លើកឡើងថា ការសាងសង់អគារថ្មីនេះបានចំណាយប្រាក់ច្រើនជាប្រវត្តិសាស្ត្រ ហើយមានការប្រឆាំងយ៉ាងខ្លាំងដោយលើកឡើងថា ជាគម្រោងឥតប្រយោជន៍។
អ្នកគាំទ្រលើការអភិវឌ្ឍអគារថ្មីលើផ្ទៃដៃ៣៥ហិចតាបាននិយាយថា អគារនេះចាំបាច់ បើទោះអគារដែលមានអាយុ១០០ឆ្នាំបច្ចុប្បន្នមិនទាន់ត្រូវនឹងគោលបំណងក៏ដោយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


