កូវីដ-១៩
ប្រសើរណាស់! រុស្ស៊ី សហការជាមួយ ចិន ផលិតវ៉ាក់សាំង Sputnik V ជាង ២៦០ លានដូសសម្រាប់ចាក់ដល់ប្រជាជននៅទូទាំងពិភពលោក
មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជីវសាស្រ្តរបស់ចិនចំនួន ៣ សម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ Sputnik V របស់ខ្លួនជាង ២៦០ លានដូស កាលពីប៉ុន្មានសប្តាហ៍មុន ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ RDIF ។

កិច្ចសន្យាទីដំបូង ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Shenzhen Yuanxing Gene-tech Co., Ltd.កាលពីថ្ងៃទី ២៩ ខែមីនា សម្រាប់ការផលិតវ៉ាក់សាំង Sputnik V ជាង ៦០ លានដូស ដែលគ្រោងនឹងចាប់ផ្តើមនៅខែនេះ ។
កិច្ចព្រមព្រៀងមួយទៀត គឺកាលពីថ្ងៃទី ១ ខែមេសា ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ដ៏សំខាន់របស់ក្រុមហ៊ុន Tibet Rhodiola Pharmaceutical Holding ដែលមានឈ្មោះថា TopRidge Pharma សម្រាប់ការផលិតជាង ១០០ លានដូសក្នុងមួយឆ្នាំ ។

ចំណែកកិច្ចព្រមព្រៀងថ្មីបំផុតចុងក្រោយ គឺកាលពីថ្ងៃទី ១៩ ខែមេសា ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនជីវសាស្ត្រដ៏ធំរបស់ចិនគឺក្រុមហ៊ុន Hualan Biological Engineering Inc. សម្រាប់ផលិតជាង ១០០ លានដូស ។
បើយោងតាម RDIF បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងបីនេះរួមគ្នា ផលិតវ៉ាក់សាំងបានជាង ២៦០ លានដូសសម្រាប់ការចាក់ ដែលនឹងជួយសម្រួលដល់ការផ្គត់ផ្គង់ និងអាចចាក់បានពេញលេញដល់ប្រជាជនជាង ១៣០ លាននាក់នៅទូទាំងពិភពលោក ។

ទន្ទឹមនោះ លោក Kirill Dmitriev នាយកប្រតិបត្តិនៃ RDIF បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ពិតជាជួយបង្កើនសមត្ថភាពផលិតកម្ម ដោយបន្ថែមថា ប្រទេសនេះគឺជាដៃគូសំខាន់មួយរបស់ប្រទេសរុស្ស៊ីក្នុងវិស័យនេះ ។
លោកបានបន្ថែមថា “ប្រទេសចិន គឺជាមជ្ឈមណ្ឌលផលិតដ៏សំខាន់មួយសម្រាប់វ៉ាក់សាំង Sputnik V ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្កើនវិសាលភាពនៃភាពជាដៃគូជាមួយក្រុមហ៊ុនផលិតក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃវ៉ាក់សាំងរុស្ស៊ី” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ប្រេស៊ីល ត្រៀមផលិតវ៉ាក់សាំងរុស្ស៊ី Sputnik V ដោយគ្មានការយល់ព្រមពីនិយតករ
ចុចអាន ៖ លោក Putin អួតថា វ៉ាក់សាំងរុស្ស៊ី អាចទុកចិត្តបានដូចជាកាំភ្លើង AK របស់សូវៀត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?