កូវីដ-១៩
លោក ហ៊ុន ម៉ានី ផ្តល់អំណោយជូនពលរដ្ឋនៅតំបន់បិទខ្ទប់២០០គ្រួសារ ក្នុងមូលខេត្តតាកែវ
លោក គិត ច័ន្ទគ្រឹស្នា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ តំណាងលោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក ទូច រដ្ឋា នាយកសហគ្រាសចុងភៅ សេង ហុកហេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មកចែកជូនប្រជាជនដែលកំពុងខ្វះខាតស្បៀងអាហាររស់នៅក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន២០០គ្រួសារ នៅក្នុងមូលដ្ឋានខេត្តតាកែវ តាមរយៈសមាគមន៍ពាណិជ្ជករវ័យក្មេងកម្ពុជា កាលពីថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ។

អំណោយទាំងនោះរួមមានគ្រួសារនីមួយៗទទួលបាន៖ អង្ករ១០គីឡូក្រាម ឱសថប្រចាំគ្រួសារ១ប្រអប់ (មានបួនមុខ) ទឹកស៊ីអ៊ីវ១ដប ទឹកត្រី១ដប ត្រីខកំប៉ុង ៤កំប៉ុង មី ១០កញ្ចប់។
ឆ្លៀតក្នុងឱកាសនេះដែរ លោក គិត ច័ន្ទគ្រឹស្នា បាននាំមកនូវការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សុខ ពុទ្ធិវុធ សូមឱ្យបងប្អូន ពូមីង លោកយាយ លោកតា ថែរក្សាសុខភាព ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ព្រមទាំងវិធានការនានា ដែលក្រសួងសុខាភិបាល បានណែនាំ ដើម្បីចៀសផុតពីជំងឺកូវីដ -១៩ ទាំងអស់គ្នា ៕
អត្ថបទ ៖ រ៉ាវុទ្ធ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


