កូវីដ-១៩
ខេត្តចុងក្រោយ ប្រកាសមានអ្នកឆ្លងកូវីដ មកដល់ថ្ងៃនេះរាលដាលគ្រប់ ២៥ ខេត្តក្រុង
ខេត្តរតនគិរីប្រកាសករណីឆ្លងកូវីដលើបុរសខ្មែរពីរនាក់ ដែលជាករណីរកឃើញលើកដំបូងនៅខេត្តភាគភាគឦសាននេះ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តរតនគីរី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័សលើពលរដ្ឋខ្មែរ ចំនួន០២នាក់ នៅចំណុចស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង លទ្ធផលមានវិជ្ជមានកូវីដ ១៩។
ការរកឃើញនៅខេត្តរតនគីរីជាខេត្តក្រុងទី ២៥ នៅប្រទេសកម្ពុជា ដែលប្រកាសមានករណីអ្នកឆ្លងកូវីដ១៩។
គួរបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងពីរនាក់ដែលប្រកាសឆ្លងកូវីដ ១៩ នៅខេត្តរតនគិរី មានឈ្មោះ៖
ទី ១៖ ឈ្មោះ នឹម អេង ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រីដៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ
ទី២៖ ឈ្មោះ គង់ វីន ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែសង្គម ឃុំត្រពាំងក្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាអ្នកកម្មករលើឥវ៉ាន់ក្រុមហ៊ុនដឹកជញ្ជូនJ&T ទីតាំងទំនប់កប់ស្រូវ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


