Connect with us

កូវីដ-១៩

កម្ពុជា​បានធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ-​១៩​បាន​ជាង​១​លាន​សំណាក​ហើយ​

បានផុស

នៅ

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បានឲ្យ​ដឹងថា​ គិត​ត្រឹម​ថ្ងៃទី​១០ ​ខែឧសភា​ឆ្នាំ​២០២១​នេះ​ កម្ពុជា​បានធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​បាន​ជាង​១​លាន​សំណាក​ហើយ ​ក្នុងនោះ​រកឃើញ​មាន​វិជ្ជមាន​ជិត​២​ម៉ឺន​នាក់​។​

បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ប្រទេស​កម្ពុជា​បាន​រកឃើញ​ករណី​ជំងឺ​កូ​វីដ-​១៩​ដំ​បូង​បំផុត​នៅ​ថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២០ ​ហើយ​រហូតមកដល់​ថ្ងៃទី​១០ ​ខែឧសភា ​ឆ្នាំ​២០២១​នេះ​មានបាន​ធ្វើ​តេស្ត​ចំនួន​១០០១៥២៩​សំណាក​ ស្មើនឹង​៥៩៦១៤​ ក្នុង​១​លាន​នាក់​។​ ក្នុងចំណោម​សំណាក​ជាង​១​លាន​នោះ បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​១៩៧៤៣​នាក់និង​ចំនួន​ជាសះស្បើយ​ចំនួន​៧៨២០​នាក់​ និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​១២៦​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានចាត់ទុក​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាម​កំហែង​ដល់​មនុស្ស​គ្រប់រូប​ជាប់​ជានិច្ច​ហើយ​បាន​ណែនាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​ ព្រោះ​ប្រទេស​យើង​កំពុង​រាត​ត្បា​ត​ក្នុង​សហគមន៍​។​ ចំណែក​ប្រទេសជិតខាង​យើង​ និង​ពិ​ភព​លោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ ។​

ជាមួយគ្នានេះដែរ​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​លើកឡើងថា​ «​យើង​ត្រូវ​បន្ត​គម្លាតបុគ្គល​បន្ត​ទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​»​។​

គួរ​បញ្ជាក់ថា​ ប្រទេស​កម្ពុជា រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២០​ទៅលើ​បុរស​ជនជាតិ​ចិន​១​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​ ខណៈ​ខេត្ត​នេះ​មាន​អ្នក​ឆ្លង​កូវីដ-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​២៣១០​នាក់​ ស្រី​១៣១៦​នាក់ ​និង​ស្លាប់​ចំ​នួន​៩​នាក់​។​ ក្នុងចំ ណោម​អ្នក​ឆ្លង​ចំនួន​២៣១០​នាក់​នោះ ​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ចំនួន​២០២៨​នាក់​ជនជាតិ​ចិន​ចំនួន​២៣៣​នាក់ ​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់​ ជនជាតិ​ន័​រ​វ៉េ១​នាក់ ​ជនជាតិភូមា​ចំនួន​១៣​នាក់​ ជន ជាតិ​ថៃ​ចំនួន​២​នាក់ ​ហ្វីលីពីន​១​នាក់​ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន២​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម