Connect with us

កូវីដ-១៩

មន្ត្រីក្រសួង និងមន្ត្រីសុខាភិបាល ៨នាក់ឆ្លងកូវីដ-១៩ នៅភ្នំពេញ

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ២៥១នាក់ថ្មីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ដោយក្នុងនោះមានមន្ត្រីសុខាភិបាល៧រូប និងមន្ត្រីក្រសួងសុខាភិបាល១រូបផងដែរ។

មន្ត្រីសុខាភិបាលទាំង៧រូបនោះ រួមមាន៖
ទី១ (លេខរៀងក្នុងបញ្ជីទី៩១) ឈ្មោះ បាន ចាន់ណា ភេទស្រី អាយុ៣៣ រស់នៅភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ

ទី២ (លេខរៀងក្នុងបញ្ជីទី១២៩) ឈ្មោះ ណេង រ៉ាវុត ភេទប្រុស អាយុ២៧ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

ទី៣ (លេខរៀងក្នុងបញ្ជីទី១៣០) ឈ្មោះ ហ៊ន់ វណ្ណៈ ភេទប្រុស អាយុ២៨ រស់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ទី៤ (លេខរៀងក្នុងបញ្ជីទី១៣២) ឈ្មោះ ណៃ សុខនន់ ភេទស្រី អាយុ៤០ រស់នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក

ទី៥ (លេខរៀងក្នុងបញ្ជីទី១៣៣) ឈ្មោះ លាន សុភ័គ្គ ភេទប្រុស អាយុ៤៣ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ

ទី៦ (លេខរៀងក្នុងបញ្ជីទី១៣៤) ឈ្មោះ ច័ន្ទ សុខា ភេទប្រុស អាយុ៤១ រស់នៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ទី៧ (លេខរៀងក្នុងបញ្ជីទី១៣៥) ឈ្មោះ លឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣២ រស់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ

និងទី៨ (លេខរៀងក្នុងបញ្ជីទី១៣៦) ជាមន្ត្រីក្រសួងសុខាភិបាល ឈ្មោះ ស៊ីន សីវុត្ថា ភេទប្រុស អាយុ៣៦ រស់នៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ-១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល រាល់ម៉ោងធ្វើការ ធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួនឯង។

អត្តបទ៖ ច័ន្ទ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច១០ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ១១ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម