ព័ត៌មានអន្ដរជាតិ
ក្រោយស្ងាត់១ឆ្នាំ ទីបំផុត ប្រទេសជិតខាងកម្ពុជាមួយ រកឃើញករណីឆ្លងកូវីដក្នុងសហគមន៍ជា លើកដំបូង
ក្រសួងសុខាភិបាល ឡាវ បានប្រកាសកាលពីថ្ងៃទី១១ ខែមេសាថា ប្រទេសនេះបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ថ្មី ចំនួន២ករណី ដែលមួយករណីក្នុងនោះ ជាអ្នកមិនបានចាកចេញពីប្រទេសអស់រយៈពេលមួយឆ្នាំមកហើយ។

គាត់បានធ្វើតេស្តវិជ្ជមានវីរុស SARS-CoV-2 កាលពីថ្ងៃទី១០ខែមេសា ហើយជាការឆ្លងក្នុងសហគមន៍លើកដំបូង ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសឡាវបន្ទាប់ពីរយៈពេលប្រហែលមួយឆ្នាំ។
មួយសប្តាហ៍មុន អ្នកជំងឺរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជនជាតិថៃជាច្រើននាក់ ដែលបានចូលមកក្នុងប្រទេសឡាវដោយខុសច្បាប់។

អ្នកជំងឺម្នាក់ទៀតគឺជាជនជាតិឡាវ ដែលបានវិលត្រឡប់មកពីប្រទេសម៉ុងហ្គោលីវិញ កាលពីថ្ងៃទី៩ខែមេសា។
គិតមកត្រឹមពេលនេះ ប្រទេសឡាវបានធ្វើតេស្តលើមនុស្សជាង ១៤២,៥០០ នាក់ដើម្បីរកជំងឺកូវីដ-១៩។
រដ្ឋាភិបាលឡាវបានព្រមានប្រជាជនទូទាំងប្រទេស កុំឲ្យធ្វេសប្រហែសចំពោះវិធានការបង្ការនិងគ្រប់គ្រងប្រឆាំងជំងឺរាតត្បាតនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ឡាវបន្តចាក់វ៉ាក់សាំងការពារកូវីដ ដូសដំបូងដល់ក្រុមមនុស្សសំខាន់ៗ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


