ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាល ៖ ខេត្តកែប ខិតខំទប់ស្កាត់អូមីក្រុង មិនឲ្យឆ្លងចូលសហគមន៍
មន្ត្រីជំនាញសុខាភិបាលខេត្តកែប បានអះអាងថា នៅក្នុងខេត្តកែប ស្ថានភាពជំងឺកូវីដ-១៩ មានការថមថយចុះមួយរយៈ ។ ក៏ប៉ុន្តែពេលនេះ មានអង្គភាពមួយចំនួនក្នុងខេត្តកែប រងនូវការចម្លងវីរុសអូមីក្រុងមកពីខាងក្រៅ តែមិនធ្ងន់ធ្ងរនោះទេ។ ជាមួយគ្នានេះ មន្ត្រីជំនាញនឹងខិតខំធ្វើយ៉ាងណា ទប់ស្កាត់មិនឲ្យមានការរីករាលដាល មេរោគបំប្លែងខ្លួនថ្មីអូមីក្រុង នៅក្នុងសហគមន៍ណាមួយឡើយ។
លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប មានប្រសាសន៍ប្រាប់ភ្នាក់ងារកម្ពុជាថ្មី កាលពីថ្ងៃទី ១៦ ខែកុម្ភៈថា អំឡុងពេលថ្មីៗនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមកពីខាងក្រៅ តាមរយៈអង្គភាព នៃស្ថាប័នមួយចំនួនក្នុងខេត្តកែប។ ប៉ុន្តែមន្ត្រីសុខាភិបាល បានគ្រប់គ្រងយ៉ាងល្អដោយអនុញ្ញាតឲ្យគាត់ព្យាបាល តាមវិធីអប់រំ ថែទាំសុខភាព តាមគោលការណ៍បច្ចេកទេស របស់មន្ទីរសុខាភិបាល ដោយអ្នកជំងឺគ្មានបញ្ហាអ្វី គួរឲ្យកត់សម្គាល់ឡើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តកែប លោក ម៉ែន សុធីរ បានឲ្យដឹងបន្តថា ក្នុងរយៈពេលនេះ ផ្នែកសុខាភិបាល ទប់ស្កាត់មិនឲ្យមានការរីករាលដាល នៅក្នុងសហគមន៍ណាមួយឡើយ គឺត្រូវគ្រប់គ្រងឲ្យបានល្អ ថែមទាំងបានបន្តអប់រំ ផ្សព្វ ផ្សាយណែនាំថែមទៀត អំពីគោលការណ៍សុខាភិបាល និងទៅដល់ក្រុមគោលដៅនៅតាមទីប្រជុំជន និយាយរួម គឺផ្សព្វផ្សាយដល់អាជីវកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន។ល។
លោកថា ក្នុងដំណាក់កាលនេះដែរ មន្ត្រីជំនាញក៏មានការណែនាំបន្ថែមទៀត នូវការជំរុញចាក់វ៉ាក់សាំង នៅគ្រប់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ពិសេសការចុះចាក់វ៉ាក់សាំងជាបន្តបន្ទាប់ នៅគ្រប់មូលដ្ឋាន នៃខេត្តកែបទាំងមូល។ បើគិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ការចាក់វ៉ាក់សាំងដូសទី ១ ជូនប្រជាពលរដ្ឋបានចំនួន ៧នាក់ ចាក់វ៉ាក់សាំងដូសទី ២ បានចំនួន ៥នាក់ ចាក់វ៉ាក់សាំងដូសទី ៣ បានចំនួន ១៩១នាក់ និងចាក់វ៉ាក់សាំង ដូសទី ៤ បានចំនួន ៣១នាក់។
សូមជម្រាបថា បច្ចុប្បន្ននេះខេត្តកែប ក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ពិតជាប្រែមុខមាត់ថ្មី ហើយក្នុងសម័យកាលជំងឺកូវីដ-១៩ លោកអភិបាលខេត្ត តែងតែចុះជាប់ជាមួយ ប្រជាពលរដ្ឋ ជាពិសេសគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងការជួយទំនុកបំរុងដល់ចាស់ជរា ជនពិការ ដោយគ្មានរើសអើង គ្មានប្រកាន់ពូជសាសន៍ ពណ៌សម្បុរនោះឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


