កូវីដ-១៩
ការស្លាប់ដោយសារកូវីដនៅឥណ្ឌាបំបែកកំណត់ត្រាថ្មីទៀត ធ្វើឲ្យចំនួនសរុបកើនលើស ២៥ម៉ឺននាក់
ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ២៥០,០០០ នាក់ហើយ គិតត្រឹមថ្ងៃពុធទី១២ខែឧសភានេះ ខណៈជំងឺរាតត្បាត កំពុងរីករាលដាលពាសពេញប្រទេសដែលមានប្រជាជន១.៣ពាន់លាននាក់មួយនេះ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន ៤,២០៥នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនកំណត់ត្រាថ្មី ហើយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៥៤,១៩៧នាក់។
ស្របពេលជាមួយគ្នានេះដែរ ការឆ្លងថ្មីមានជិត៣៥០,០០០ករណី ធ្វើឲ្យករណីសរុបកើនដល់ ២៣.៣លានករណី ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។

ថ្វីបើជំងឺរាតត្បាតហាក់ដូចជាបង្ហាញសញ្ញាថមថយនៅតាមទីក្រុងធំៗក៏ដោយ ប៉ុន្តែវីរុសកូវីដ-១៩ហាក់ដូចជាកំពុងរីករាលដាលពាសពេញតំបន់ជនបទដាច់ស្រយាល ដែលជាកន្លែងមានប្រជាជន២ភាគ៣រស់នៅ។
អ្នកជំនាញជាច្រើនជឿថា ចំនួនមនុស្សផ្លូវការដែលបានស្លាប់នៅក្នុងប្រទេសឥណ្ឌា គឺមិនអាចប៉ាន់ស្មានបានទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សពអ្នកស្លាប់ដោយសារកូវីដកាន់តែច្រើន ត្រូវបានដឹកទាំងឡានៗ យកទៅទម្លាក់ពីលើស្ពានចូលទន្លេ គង្គា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី