កូវីដ-១៩
តារាចម្រៀង វណ្ណា ស័ក្ត៖ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ែខ្ញុំអី!
ភ្នំពេញ៖ តារាចម្រៀងប្រុសលោក វណ្ណា ស័ក្ត ដែលត្រូវជាកូនប្រុសបង្កើតរបស់តារាកំប្លែងលោកយាយ ណយ សំណាង បានបង្ហាញអារម្មណ៍ស្លុតចិត្តខ្លាំងខណៈដែលអ្នកម្តាយបានឆ្លងជំងឺកូវីដ-១៩។
ទន្ទឹមគ្នានេះលោក វណ្ណា ស័ក្ត បាននិយាយទាំងអួលដើមករថា៖ “មិនគួរណាមានបញ្ហាអ៊ីចឹងមកលើអ្នកម្តាយខ្ញុំ និងគ្រួសារខ្ញុំសោះ! ហេតុអ្វីទៅលោកអើយ? អាណិតម៉ែណាស់។ សូមវត្ថុស័ក្តិសិទ្ធិជួយតាមថែរក្សាម៉ែខ្ញុំឆាប់ជាពីរជំងឺនេះផង”។
លោកបន្តថា៖ “ខ្ញុំសុខចិត្តឱ្យខ្ញុំ ធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ ឱ្យតែម៉ែបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចឱ្យត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីបងប្អូនទាំងអស់គ្នាឱ្យម៉ែខ្ញុំ និងគ្រួសារខ្ញុំបានជាសះស្បើយពីរជំងឺនេះផងចុះ។
តារាចម្រៀងលោកវណ្ណា ស័ក្ត និយាយបន្ថែមទៀតថា៖ “យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ែខ្ញុំអី!”។
តាមរយៈការលើកឡើងនេះធ្វើឱ្យមហាជនជាច្រើនសម្តែងការបារម្ភ និងជូនពរគ្រប់គ្នា។
សូមជម្រាបថាលោកយាយ ណយ សំណាង ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅអាគារដឺព្រេមៀសែនសុខក្រោយឆ្លងកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ