កូវីដ-១៩
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តចាត់តាំងកម្លាំងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំងប្រមាណ៣៥នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកអូរស្មាច់ ថ្មដូន និងជប់គគី ព្រមទាំងសហការជាមួយកងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងប្រចាំការ ការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង០៤ ក្នុងខេត្តឧត្តរមានជ័យ មិនឲ្យចេញក្រៅមណ្ឌលក្នុងពេលអនុវត្តចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ គិតត្រឹមម៉ោង១៩:០០នាទី មានបងប្អូនប្រជាពលរដ្ឋបានឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ សរុបចំនួន៨៤នាក់ ស្រី៤០នាក់ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្នុងខេត្តឧត្តរមានជ័យ មានចំនួន១៣នាក់ ស្រី០៥នាក់ ដោយឡែកប្រជាពលរដ្ឋចំនួន៧១នាក់ ស្រី៣៥នាក់ទៀត បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរៀងៗខ្លួន ដោយរថយន្តដឹកជញ្ជូនរបស់កងទ័ព៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


