Connect with us

កូវីដ-១៩

ទុក្ខជាន់ទុក្ខ! កំពុងកូវីដផង ឥណ្ឌា ជួបព្យុះស៊ីក្លូនខ្លាំងបំផុត សម្លាប់និងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៀត

បានផុស

នៅ

រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា កំពុងប្រឈមមុខទទួលព្យុះស៊ីក្លូន Tauktae ដែលត្រូវបានគេរាយការណ៍ថាជាព្យុះខ្លាំងបំផុត ដែលវាយប្រហារតំបន់នេះចាប់តាំងពីឆ្នាំ១៩៩៨មក។

Cyclone Tauktae intensifies; 6 dead; Gujarat braces for impact | Hindustan  Times

មានមនុស្សចំនួន៦នាក់ហើយ បានស្លាប់និងរាប់ម៉ឺននាក់បានជម្លៀសចេញ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ស្របពេលមានភ្លៀងធ្លាក់ខ្លាំងអមជាមួយខ្យល់ព្យុះ។

ព្យុះស៊ីក្លូននេះ បានកើតឡើងចំពេលរលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩ កំពុងវាយប្រហារប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា។

ព្យុះ Tauktae ត្រូវបានគេរំពឹងថានឹងបណ្តាលឲ្យមានការបាក់ដី ក្នុងរដ្ឋ Gujarat នៅយប់ថ្ងៃចន្ទនេះ ជាមួយនឹងល្បឿនខ្យល់រហូតដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទាំងរដ្ឋ Gujarat និងរដ្ឋនៅជិតខាងគឺ Maharashtra កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់។

ប្រជាជនជាង១៥ម៉ឺននាក់នៅក្នុងតំបន់ទំនាបរបស់រដ្ឋ ត្រូវបានផ្លាស់ទៅទីទួលសុវត្ថិភាពរួចទៅហើយ ប៉ុន្តែវាបង្កឲ្យមានការភ័យខ្លាចអំពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ រដ្ឋាភិបាលសហព័ន្ធ ក៏បានបញ្ជាឲ្យផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងទីក្រុងឆ្នេរជាច្រើនដែលត្រូវបានគេជឿថាមានគ្រោះថ្នាក់ផងដែរ។

ទីក្រុង Mumbai ក៏បាននិយាយផងដែរថា អាកាសយានដ្ឋានរបស់ខ្លួន នឹងត្រូវបិទនៅចន្លោះម៉ោង១១ដល់ម៉ោង១៤រសៀល។

ក្រុមមន្រ្តីបានណែនាំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ព្រោះពួកគេព្យាករថា ភ្លៀងធ្លាក់ឥតឈប់ឈរនិងខ្យល់បក់ខ្លាំង នឹងបណ្តាលឲ្យផ្លូវជន់លិចទឹក បង្គោលភ្លើងដួលរលំនិងបំបាក់ដើមឈើ។

ទូកនេសាទរាប់ពាន់គ្រឿងនៅឆ្នេរសមុទ្រនៃរដ្ឋទាំងពីរ បានវិលត្រឡប់មកកំពង់ផែវិញហើយ ខណៈកប៉ាល់ដឹកទំនិញរាប់រយគ្រឿងត្រូវបានស្នើសុំឲ្យបង្វែទិសដៅ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កំពុងរងទុក្ខដោយសារកូវីដ ពេលនេះឥណ្ឌា ជួបព្យុះស៊ីក្លូនដ៏ខ្លាំងមួយទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម