កូវីដ-១៩
កំពុងរងទុក្ខដោយសារកូវីដ ពេលនេះឥណ្ឌា ជួបព្យុះស៊ីក្លូនដ៏ខ្លាំងមួយទៀត
នៅក្នុងស្ថានភាពដ៏គួរឲ្យព្រួយបារម្ភ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ពីការកកើតព្យុះស៊ីក្លូន Tauktae ក្នុងសមុទ្រអារ៉ាប់នៅថ្ងៃទី១៦ខែឧសភាខាងមុខនេះ។ វានឹងក្លាយជាព្យុះស៊ីក្លូនទី១ ដែលវាយប្រហារឆ្នេរភាគខាងលិចប្រទេសឥណ្ឌានៅឆ្នាំនេះ។

IMD និយាយថា ប្រព័ន្ធសម្ពាធទាប ត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងសមុទ្រអារ៉ាប់ភាគអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៤ខែឧសភានេះ។
ប្រព័ន្ធសម្ពាធទាបនេះ ត្រូវបានគេរំពឹងថានឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋ Kerala និងប្រជុំកោះ Lakshwadeep ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែឧសភា ខណៈរដ្ឋ Tamil Nadu និងរដ្ឋ Karnataka ទំនងជាមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៥ខែឧសភា។ ហើយព្យុះនេះក៏នឹងបង្កឲ្យមានការបាក់ដីនៅក្នុងរដ្ឋ Gujarat ផងដែរ។

ដោយសារតែរលកសមុទ្រនឹងមានកម្ពស់ខ្ពស់ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ, IMD បានណែនាំអ្នកនេសាទកុំចេញទៅសមុទ្រអារ៉ាប់ភាគអាគ្នេយ៍ កោះម៉ាល់ឌីវ កោះ Comorin និង Lakshadweep នៅតាមបណ្តោយឆ្នេរសមុទ្រ Kerala ចាប់ពីព្រឹកថ្ងៃទី១៣ខែឧសភានេះទៅ។
ព័ត៌មានអំពីព្យុះស៊ីក្លូននេះ បានកើតឡើងស្របពេលដែលប្រទេសឥណ្ឌា កំពុងរងទុក្ខវេទនាដោយសារតែវិបត្តិជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ២៥០,០០០ នាក់ហើយ គិតត្រឹមថ្ងៃពុធទី១២ខែឧសភានេះ។
មនុស្សចំនួន ៤,២០៥នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនកំណត់ត្រាថ្មី ហើយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៥៤,១៩៧នាក់។

ស្របពេលជាមួយគ្នានេះដែរ ការឆ្លងថ្មីមានជិត៣៥០,០០០ករណី ធ្វើឲ្យករណីសរុបកើនដល់ ២៣.៣លានករណី ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Times Now
ចុចអាន៖ ការស្លាប់ដោយសារកូវីដនៅឥណ្ឌាបំបែកកំណត់ត្រាថ្មីទៀត ធ្វើឲ្យចំនួនសរុបកើនលើស ២៥ម៉ឺននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


