កូវីដ-១៩
ទៀតហើយ! ជឿតាមមេដឹកនាំបាតុកម្ម ប្រជាជនឥណ្ឌា ប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ជនបទ លទ្ធផលផ្ទុះកូវីដខ្លាំងទប់មិនឈ្នះ
រដ្ឋាភិបាលរដ្ឋ Haryana បានឲ្យដឹងថា ការតវ៉ារបស់កសិករនៅព្រំប្រទល់ទីក្រុង ដែលី បានក្លាយទៅជាចំណុចផ្ទុះជំងឺកូវីដ-១៩ ហើយព្រឹត្តិការណ៍នេះ គឺទទួលខុសត្រូវចំពោះការរីករាលដាលនៃមេរោគនៅតាមតំបន់ជនបទ។

ប្រភពមួយបាននិយាយនៅក្នុងរបាយការណ៍លម្អិតថា រដ្ឋនេះបានបង្ហាញកាលពីខែមុនថា មនុស្សចំនួន១២៩នាក់បានស្លាប់ដោយសារកូវីដ នៅតាមភូមិដែល កសិករបានចេញទៅធ្វើបាតុកម្មនៅតំបន់ព្រំប្រទល់ Kundli និង Tikri អស់រយៈពេល៧ខែមកហើយ។

យ៉ាងណាក្តី បើយោងតាមក្រុមមន្ត្រី, តួលេខអាចខ្ពស់ជាងនេះឆ្ងាយណាស់ ដោយសារមនុស្សជាច្រើនដែលស្លាប់ គឺមិនត្រូវបានគេធ្វើតេស្តទេ ថ្វីបើពួកគេមានរោគសញ្ញាក៏ដោយ។

មន្ត្រីរដ្ឋបាននិយាយថា ទីតាំងធ្វើតេស្តរកជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើងនៅព្រំប្រទល់ Kundli និង Tikri ប៉ុន្តែនៅទីនោះ មេដឹកនាំកសិករបានស្នើសុំឲ្យកសិករទាំងអស់កុំធ្វើតេស្ត។

មន្ត្រីប៉ូលិសជាន់ខ្ពស់រដ្ឋ Haryana លោក Manoj Yadav បានប្រាប់ទូរទស្សន៍ NDTV ថា “កិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់រដ្ឋបាលស្រុក ក្នុងការធ្វើតេស្តនៅព្រំប្រទល់ Kundli និង Tikri គឺគ្មានប្រយោជន៍ឡើយ។ មេដឹកនាំកសិករអះអាងថា ពួកគេមិនធ្វើតេស្តឡើយ។ យើងមិនអាចបង្ខំអ្នកណាម្នាក់បានទេ វាជាជម្រើសបុគ្គល”។

ស្របពេលជាមួយគ្នានោះ មន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយថា “ការដោះស្រាយជាមួយករណីឆ្លងរាលដាលកាន់តែច្រើនឡើងៗនៅតាមតំបន់ជនបទ កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាល។ មួយវិញទៀត ដោយសារតែភាពគ្មានការយល់ដឹង អ្នកភូមិនៅតែមិនមានការយកចិត្តទុកដាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


