Connect with us

កូវីដ-១៩

គ្រួសារ​អ្នក​លក់​បាយ​ លក់​គុយទាវ​​ម្តុំ​អូរឫស្សី​ ១០ នាក់​ តេស្ត​មានកូវីដបន្តបន្ទាប់

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ ១៩ បាន​អំពាវនាវដល់អ្នក​ដែល​មានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់បាយ លក់​គុយទាវ​ ​ម្តុំផ្សារ​អូរឫស្សី មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ​ខណ្ឌ ៧មករា​ (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ សូម​ដាក់​ខ្លួន​ដោយ​ឡែក និង​ប្រញាប់​ទៅ​ធ្វើ​តេស្ត​បើ​មានការ​សង្ស័យ។

ក្រុម​ស្រាវជ្រាវ​បានបញ្ជាក់​ថា គ្រួសារអ្នកលក់បាយ លក់​គុយទាវ​នៅ​ម្តុំផ្សារ​អូរឫស្សី​សរុប ​១០ នាក់ ក្រោយធ្វើ​តេស្ត​សំណាក មាន​វិជ្ជមានកូវីដ​ជា​បន្តបន្ទាប់។

ក្រុមការងារ​ក៏ក្រើន​រំលឹកដល់​អ្នក​ប៉ះពាល់​ធ្លាប់​ទៅ​អង្គុយហូប ឬ​វិចខ្ចប់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ ដែលមានទីតាំងនៅ​វិទ្យាល័យ​បាក់ទូក (ខណ្ឌ ៧មករា) វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម