កូវីដ-១៩
ស្ថានភាពនៅឥណ្ឌា! ហាមមិនឲ្យរៀបការលើដីខ្លាច កូវីដ ជួលយន្តហោះធ្វើពិធីលើអាកាស ឯអ្នកចូលរួមប្រជ្រៀតគ្នាទាំងពាក់ និងមិនពាក់ម៉ាស
ក្នុងគោលបំណងដើម្បីចៀសវាងបម្រាម លើការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ គូស្វាមីភរិយាវ័យក្មេងមកពីទីក្រុង Madurai របស់រដ្ឋ Tamil Nadu បានជួលយន្តហោះមួយគ្រឿង ដើម្បីរៀបការនៅមុខក្រុមគ្រួសារ និងមិត្តភក្តិកាលពីចុងសប្តាហ៍ ។ ព័ត៌មានលម្អិតអំពីគូស្វាមីភរិយា និងក្រុមគ្រួសាររបស់ពួកគេ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែកូនកំលោះត្រូវបានគេដឹងថាឈ្មោះ Rakesh ចំណែកកូនក្រមុំឈ្មោះ Dakshina ។

ការហោះហើរដែលដឹកមនុស្សជាង ១៦០ នាក់ បានប្រារព្ធពិធីដែលគេដាក់ឈ្មោះថា “ការរៀបការនៅឋានសួគ៌” ខណៈអ្នកចូលរួមគឺនៅជិតគ្នាមែនទែន ក្នុងអំឡុងពេលហោះហើររយៈពេល ២ ម៉ោង ។ រូបភាពវីដេអូនៅលើយន្តហោះនោះ បង្ហាញពីមនុស្សរុញច្រានគ្នាទៅវិញទៅមកនៅខាងក្នុងយន្ដហោះ ដោយអ្នកខ្លះពាក់ម៉ាស ហើយអ្នកខ្លះមិនពាក់ម៉ាស ជាមួយនឹងសកម្មភាពពាក់កម្រងផ្កាក្នុងព្រឹត្តិការណ៍ដ៏ពិសេសនោះ ។
ក្រោយមក សាច់ញាតិដែលបានធ្វើដំណើរពីទីក្រុងផ្សេងទៀត ដើម្បីចូលរួមពិធីមង្គលការនោះ បានឡើងជិះជើងហោះហើរអ្នកដំណើរផ្សេងមួយទៀតដើម្បីត្រឡប់មកផ្ទះវិញ ។ បន្ទាប់ពីមានវត្តមាននៅឯពិធីជួបជុំដ៏ធំមួយនេះហើយ ក្រុមគ្រួសារ សាច់ញាតិអ្នករៀបមង្គលការ និងអ្នកដទៃទៀត កំពុងប្រឈមហានិភ័យឆ្លងជំងឺកូវីដ ១៩ ។
ករណីនេះ ត្រូវបានគេចាត់ទុកជាការរំលោភបំពានយ៉ាងខ្លាំង នៃបទដ្ឋានជំងឺកូវីដ ១៩ ជាពិសេសនៅពេលដែលរដ្ឋ Tamil Nadu កំពុងមានករណីឆ្លងយ៉ាងខ្លាំង ។ រដ្ឋមួយនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ៣៥,៤៨៣ ករណី គិតត្រឹមថ្ងៃទី ២៤ ឧសភានេះ ដែលនាំឲ្យករណីឆ្លងសរុបក្នុងរដ្ឋនេះឡើងដល់ ១.៨ លានករណី ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានអាកាសយានដ្ឋាន Madurai លោក S. Senthil Valavan បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ បានដាក់ពាក្យសុំសេវាកម្មហោះហើរ ហើយបានទទួលការយល់ព្រម ពីអាជ្ញាធរអាកាសយានដ្ឋាន ។

រដ្ឋ និងទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌា បានចេញផ្សាយគោលការណ៍ណែនាំតឹងរ៉ឹង ក្នុងគោលបំណងដើម្បីពិនិត្យមើលការកើនឡើង នូវករណីឆ្លងជំងឺកូវីដ ១៩ ។ នៅក្នុងទីក្រុងសំខាន់ៗរួមមានទីក្រុងបុមបៃ និងដេលី គោលការណ៍ណែនាំ បានហាមឃាត់ប្រជាជន មិនឲ្យដើរហើរនៅពេលយប់ ខណៈក៏កំណត់ចំនួនអ្នកចូលរួមក្នុងពិធីបុណ្យសព និងពិធីមង្គលការ ជាដើម ។
ទន្ទឹមនោះនៅខែកក្កដាឆ្នាំមុន ពិធីរៀបអាពាហ៍ពិពាហ៍ជាច្រើន នៅតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌា បានលេចចេញជាចំណុចផ្ទុះនៃការឆ្លងជំងឺកូវីដ ១៩ ។ ចំណែកនៅឆ្នាំនេះវិញ គ្រាន់តែនៅពាក់កណ្តាលខែមេសា នៅពេលដែលរលកទី ២ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើមវាយលុកប្រទេសឥណ្ឌាយ៉ាងខ្លាំងនោះ ពិធីមង្គលការដែលបានគ្រោងទុកនៅទូទាំងប្រទេស ត្រូវបានពន្យារពេលដើម្បីចៀសវាង ការដាក់ទណ្ឌកម្មផ្នែកច្បាប់ ឬភាពអាសន្នផ្នែកសុខភាព ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ឥណ្ឌា ក្លាយជាប្រទេសទី៣លើលោក មានអ្នកស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ