Connect with us

កូវីដ-១៩

អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​នៅ​ខេត្តស្វាយរៀង​កើនឡើង​ដល់​ជិត​១​ពាន់​នាក់​ ​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​

បានផុស

នៅ

រហូតមកដល់​ព្រឹក​ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២១​នេះ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រមាណ​ជិត​១​ពាន់​នាក់​ហើយ​ ក្នុងនោះ​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​ចំនួន​៥​នាក់​។​

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៣១​ ខែឧសភា​នេះ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១​ ខែឧសភា​នេះ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៨៨០​នាក់ ​ស្រី៥១៩​នាក់ អ្នកជា​សះស្បើយ​ចំនួន​៣៧៨​នាក់ ​ស្រី​១៥៤​នាក់ ស្លាប់​៥​នាក់​ និង​កំពុង​សម្រាក​ពេទ្យ​៤៩៦​នាក់​ ស្រី​៣៦៣​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោកប្រធាន​មន្ទីរ​ ក្នុងចំណោម​អ្នក​ឆ្លង​សុ​រប​ជិត​១​ពាន់​នាក់​នេះ​ ភាគច្រើន​ជា​កម្មករ​កម្មការិនី​រោង​ចក្រ​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​នៅក្នុង​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

លោកបណ្ឌិតបាន​បន្តទៀតថា ជាក់ស្តែងចាប់ពី​ថ្ងៃទី​២១​ រហូតមកដល់​ថ្ងៃទី​២៩​ ខែឧសភា ​ឆ្នាំ​២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ បាន​យក​សំណាក​កម្មករចំនួន​២៥១១​នាក់ ​នៅតាម​រោងចក្រ​ចំនួន​៧​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​ នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង​ ហើយ​ជា​លទ្ធផល​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ចំនួន​៣៤៨​នាក់​។​

លោកបណ្ឌិត កែរ រដ្ឋា បាន​បន្តទៀតថា នៅ​រោងចក្រចំនួន៧​ដែលមាន​កម្មករ​ឆ្លង​នោះ​រួមមាន រោងចក្រ យូ​លី​១ រោងចក្រ ប្យ៊ូ​ល​ធី​ហ្វូ​ល​វីន​ដូ និងរោងចក្រ អូ​ខ្លូត​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន តុង ។​ រោងចក្រ សាន់ ហ្វេ​ង រោងចក្រ ម៉ូ​រ៉ូ​ហ្វូ​ជី និង​រោងចក្រ យូ​ធីឡាយ ​ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេន ហា​ធិ​ន មាន និង​រោងចក្រ អេ​អិន​ជេ នៅ​តំបន់សេដ្ឋកិច្ចពិសេស តាយសេង ។​

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាលបានឱ្យដឹងថា ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​ ភាគ​ច្រើន​ឆ្លង​ទៅលើ​កម្មករ​កម្មការិនី​រោងចក្រ ​និង​ពលករ​ខ្មែរដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។ ចំណែក​នៅតាម​បណ្តា​ខេត្ត​មួយចំនួន មាន​កម្មករ​កម្មការិនី​រោងចក្រ​បាន​ឆ្លង​ជា​បន្ត​បន្ទាប់​ដូចជា​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ ​និង​ខេត្ត​កណ្តាល​ជាដើម ​បូករួម​ទាំង​ពលករ​ធ្វើដំណើរ​មកពី​ប្រទេសថៃ​។ ចំណែក​ខេត្ត​នៅជាប់​ព្រំដែន​កម្ពុជា​ថៃ​វិញ​រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ​និង​ឧ​ត្ត​រ​មានជ័យ​ មាន​ពលករ​មកពី​ប្រទេស​ថៃ​ឆ្លង​ច្រើន​រួមទាំង​អ្នកធ្វើដំណើរពី​តំបន់ដែលមាន​ហានិភ័យ​ខ្ពស់​ផងដែរ​ ដូចជា​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

វៀតណាម ស្នើ កម្ពុជា ផ្តល់ព័ត៌មានអំពីគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យអស់មក

ព័ត៌មានជាតិ៨ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ១០ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម