ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងផ្ទៃដីរបស់ក្រុមហ៊ុនអានម៉ាឌី ដើម្បីពិនិត្យព្រំដីចុះជាលក្ខណ:ប្រព័ន្ធ
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងរបស់ក្រុមហ៊ុនអានម៉ាឌី ដើម្បីពិនិត្យព្រំដីចុះជាលក្ខណ:ប្រព័ន្ធ ដែលស្ថិតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោក មុិញ សុីចាយ ប្រធានមន្ទីរសុរិយោដីខេត្ត បានឲ្យដឹងថា ដើម្បីចុះដីធ្លីលក្ខណៈជាប្រព័ន្ធបាន ត្រូវបញ្ជាក់ជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋានដើម្បីកុំឲ្យមានបញ្ហាអ្វីទៅថ្ងៃក្រោយទៀត ហើយថាមិនដឹង។ ចំពោះដីធ្លីដែលត្រូវចុះជាលក្ខណៈប្រព័ន្ធទាំងនេះ ដាច់ខាតត្រូវតែបើកឱ្យមានផ្លូវនិងប្រឡាយទឹកបញ្ជាក់ទីតាំងដីរដ្ឋ ឬដីឯកជន ឲ្យបានច្បាស់លាស់ទាំងទំហំដីទីតាំងជាក់ស្តែង។

លោកបានឲ្យដឹងបន្តទៀតថា មិនត្រឹមតែអាជ្ញាធរនៅមូលដ្ឋានប៉ុណ្ណោះទេ អ្នកសារព័ត៌មាន ក៏ត្រូវដឹងពីការចុះបញ្ជីដីធ្លីដោយបើកចំហផងដែរ មិនមានការលាក់បាំងនោះឡើយ ដោយមានការប្រកាសបិទផ្សាយក៏ដូចជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអាជ្ញាធរ ភូមិ ឃុំ នៅមូលដ្ឋាន ជៀសវាងប្រជាពលរដ្ឋ ឬក៏មជ្ឈដ្ឋានផ្សេងៗគាត់មានចម្ងល់។

ជាក់ស្តែងដីរបស់ក្រុមហ៊ុនអានម៉ាឌី ដែលទទួលបានសិទ្ធវិនិយោគពីរាជរដ្ឋាភិបាលនាពេលកន្លងមក មានចំនួន១៤០០ហិកតា តែក្រោយពីក្រុមការងារជំនាញចុះពិនិត្យវាស់វែងជាក់ស្តែងមានចំនួន ១ ៣៧៤ហិកតា ជាដីសល់ក្រោយពីកាត់ជាប្រឡាយទឹក ផ្លូវរួម និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ តាមស.ជ.ណ លេខ០១ នៅពេលដែលក្រុមនិស្សិតស្ម័គ្រចិត្តចុះមកធ្វើការវាស់វែងកំឡុងឆ្នាំ២០១២ ដែលដីរបស់ក្រុមហ៊ុននេះបានដាំដំឡូងមី អំពៅ និងកៅស៊ូ។
នៅក្នុងឱកាសនោះដែរលោក ម៉ែន អេង អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ផងដែរថា មូលហេតុដែលក្រុមការងារចុះមកថ្ងៃនេះ គឺដោយសារខាងក្រុមហ៊ុនបានធ្វើសំណើទៅរដ្ឋបាលខេត្ត ដើម្បីឲ្យខេត្តកំណត់ព្រំដីច្បាស់លាស់ងាយស្រួលចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ ដូច្នេះហើយនាពេលកន្លងមករដ្ឋបាលខេត្តក៏បានបើកកិច្ចប្រជុំស្ថាប័នជំនាញក្រោមឱវាទ ដើម្បីពិនិត្យសម្រេច។ នេះជាលើកទី២ហើយ ដែលមន្ត្រីជំនាញបានចុះមកដល់ទីតាំងដីផ្ទាល់របស់ក្រុមហ៊ុន ដើម្បីពិនិត្យវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពជាក់ស្តែង ធ្វើកំណត់ព្រំដីប្រមូលទិន្នន័យព័ត៌មាន ដើម្បីបិទផ្សាយធ្វើរបាយការណ៍ទៅរដ្ឋបាលខេត្ត ប្រជុំហើយឲ្យខាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាអ្នកធ្វើការសម្រេច។

អភិបាលរងខេត្ត បានមានសង្កត់ធ្ងន់ថា ចំពោះអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួមមានដូចជា ទី១ មានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងក្បាលដីដោយប្រើប្រាស់ម៉ាស៊ីន D.G.P.S ដែលមានប្រព័ន្ធទំនើបក្នុងការផ្ដល់ទិន្នន័យបានច្បាស់លាស់។ ទី២. ផ្ដល់នូវសិទ្ធិកាន់កាប់ចាត់ចែងអាស្រ័យផលស្របច្បាប់។ ទី៣ ទទួលបានសិទ្ធិការពារដោយផ្លូវច្បាប់តាមមាត្រាទី៤៤ ជាពិសេសគឺបានកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី។ លោក ម៉ែន អេង បន្ថែមថា ដោយឡែកដីដែលនៅសេសសល់ក្រៅពីនេះ ខាងមន្ទីរនិងមន្ត្រីជំនាញបាននឹងកំពុងចុះស្រង់ស្ថិតិ ដើម្បីកំណត់ព្រំធ្វើការវាស់វែងជាបន្តបន្ទាប់នៅពេលក្រោយផងដែរ៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


