Connect with us

កីឡា

ក្រុមបាល់ទះប្រេស៊ីលមានកំណត់ត្រាល្អជាងគេក្នុងកីឡាអូឡាំពិក

បានផុស

នៅ

ក្រុមបាល់ទះជម្រើសជាតិប្រេស៊ីលជាក្រុមមួយធ្វើបានល្អជាងគេ ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក បន្ទាប់ពីពួកគេប្រមូលបានមេដាយសរុបចំនួន៦គ្រឿងពីការប្រកួតលំដាប់ថ្នាក់ពិភពលោកមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍អូឡាំពិកសម័យ​ទំនើប​ត្រូវបានបង្កើតឡើងនៅតាំងពីឆ្នាំ១៩៦៤។ គិតត្រឹមឆ្នាំ២០២៤ ព្រឹត្តិការណ៍មួយនេះមានអាយុកាល៦០ឆ្នាំហើយ ខណៈក្រុម​បាល់ទះ​ជម្រើសជាតិប្រេស៊ីល រកបានមេដាយសរុប​៦គ្រឿងក្នុងនោះពួកគេ​បាន​ឈ្នះមេដាយមាស​៣ដង​ (ឆ្នាំ​១៩៩២ ២០០៤ ២០១៦) និង​មេដាយប្រាក់​៣​ដង (​ឆ្នាំ១៩៨៤ ២០០៨ ២០១២)។

បច្ចុប្បន្នក្រុមបាល់ទះជម្រើសជាតិប្រេស៊ីលកំពុងឈរនៅលេខ១​ក្នុង​នាមជាក្រុមរកបានមេដាយច្រើនជាងគេ ខណៈក្រុមលេខ២គឺ​រុស្ស៊ី និង​​សហរដ្ឋអាមេរិកលេខ​៣។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​ធ្វើ​​រាល់​៤ឆ្នាំម្ដង​នឹង​រៀបចំឡើងនៅ​ទី​ក្រុង​បារីស ប្រទេសបារាំង​ ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ក្នុងនោះ ក្រុមបាល់ទះ​ជម្រើស​ជាតិ​ចំនួន២៤ក្រុម​ត្រូវ​ប្រជែង​គ្នា​សម្រាប់​វិញ្ញាសា​ក្នុង​សាល ខណៈ​៤៨ក្រុម​​សម្រាប់​វិញ្ញាសា​​លើ​ឆ្នេរ​ខ្សាច់៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម