ជីវិតកម្សាន្ដ
តារាប្រុសហូលីវូដ Nicholas សារភាពត្រង់ៗ ពីអារម្មណ៍ពិតចំពោះ Jennie
ដោយសារតែមានទេពកោសល្យ និងរូបរាងដ៏លេចធ្លោ Jennie សមាជិកក្រុម BLACKPINK តែងតែបញ្ចេញភាពទាក់ទាញ និងភាពស្រស់ស្អាតជារបស់ខ្លួនបង្ហាញនៅទិសាធារណៈ។ ដូច្នេះហើយ វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលតារាស្រីរូបនេះ ងាយឆក់យកបេះដូងមនុស្សជាច្រើន មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងជាតារាល្បីៗក្នុងពិភពលោកទៀតផង។ ម្នាក់ក្នុងចំណោមនោះគឺតារាសម្តែង Nicholas Galitzine ។
នៅពេលចូលរួមក្នុងកិច្ចសម្ភាសន៍មួយ ដែលនិយាយអំពីតួនាទីចុងក្រោយរបស់គាត់នៅក្នុងការងារដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង Nicholas Galitzine បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងមតិយោបល់របស់គាត់ទាក់ទងនឹង Jennie ។

តារាប្រុសរូបនេះបាននិយាយក្នុងបទសម្ភាសន៍ដដែលនោះថា ចំពោះក្រុម Kpop ដែលលោកចូលចិត្តបំផុតមាន២ក្រុមនោះគឺក្រុម BTS និង BLACKPINK ដោយក្នុងនោះលោកបានបន្ថែមទៀតថា”ខ្ញុំស្រឡាញ់ BTS ខ្ញុំស្រឡាញ់ BLACKPINK”។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ Nicholas Galitzine បានសារភាពដោយត្រង់ថា “ខ្ញុំមានអារម្មណ៍ចំពោះ Jennie ជាយូរមកហើយ” ។ ការចែករំលែកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទូរទាំងពិភពលោក។
តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែល Nicholas Galitzine បង្ហាញក្តីស្រលាញ់របស់គាត់ចំពោះ Jennie ជាសាធារណៈ។ កន្លងមកតារាសម្ដែងរូបនេះបានបង្ហោះអត្ថបទជាច្រើនលើកឡើងពីម្ចាស់បទ «Solo» លើបណ្ដាញសង្គម។

លើសពីនេះទៀតដែរ កាលថ្ងៃទី ០៧ ឧសភា ទាំង Nicholas Galitzine និង Jennie បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ Met Gala Fashion ឆ្នាំ ២០២៤ ប៉ុន្តែជារឿងសោកស្ដាយ សិល្បករទាំងពីរមិនមានឱកាសជួបគ្នា ឬទំនាក់ទំនងគ្នាទៅវិញទៅមកនោះទេ។
ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត នៅពេលសួរអំពី BTS លោក Nicholas Galitzine បានបង្ហើបថា ភាពទាក់ទាញ មន្តស្នេហ៍ និងទំនាក់ទំនងជិតស្និទ្ធរបស់សមាជិកបានជំរុញគាត់ឲ្យបំពេញតួនាទីរបស់គាត់ជាតារាតន្ត្រីនៅក្នុងផលិតកម្ម។
សូមជម្រាបជូនថា Nicholas Galitzine គឺជាតារាសម្តែងជនជាតិអង់គ្លេសម្នាក់ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង និងបន្សល់ទុកនូវស្លាកស្នាមជាច្រើននៅក្នុងទីផ្សារហូលីវូដ តាមរយៈស្នាដៃដែលមានគុណភាពជាច្រើន។ ជាពិសេសការដើរតួជាព្រះអង្គម្ចាស់ Henry ក្នុងរឿង “Red, White & Royal Blue” កាលពីឆ្នាំមុន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វី Rihanna, Taylor Swift និង BLACKPINK អវត្តមានក្នុងកម្មវិធី Met Gala?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


