ជីវិតកម្សាន្ដ
Suzy ចូលរួមកម្មវិធី Baeksang Arts Awards លើកទី៦០ ត្រូវគេលើកសរសើរសម្រស់ព្រោងព្រាត
ពានរង្វាន់ Baeksang Arts Awards លើកទី ៦០ ដែលជាព្រឹត្តិការណ៍កម្សាន្តដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះបានបញ្ចប់ទៅដោយភាពរំជើបរំជួល និងការទន្ទឹងរង់ចាំជាច្រើនពីសំណាកតារាប្រុស-ស្រី និងទស្សនិកជនជាច្រើន។

ក្នុងចំណោមតារាជាច្រើនរូបដែលបានដើរលើកម្រាលព្រំក្រហម Suzy បានឆក់យកបេះដូងនិងការចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិត ជាមួយនឹងភាពស្រស់ស្អាតរបស់នាង និងរូបភាពសិចស៊ីដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតលើបណ្ដាញអ៉ិនធើណេត។
យោងតាមសារព័ត៌មាន Alkpop បានបញ្ចាក់កាលពីថ្ងៃទី០៧ ខែឧសភា ថា តារាសម្ដែង Suzy បានធ្វើឲ្យអ្នកគាំទ្ររបស់នាងឃើញទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នៅពីក្រោយឆាកនៃកម្មវិធី Baeksang Arts Awards លើកទី ៦០។ ជាមួយនឹងរូបថតដ៏គួរឲ្យទាក់ទាញជាច្រើនដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង នាងបានផ្តល់នូវការមើលទៅក្នុងបន្ទប់រង់ចាំខាងក្រោយឆាក ដោយបង្ហាញពីពេលវេលានៃការរៀបចំរបស់នាងមុនពេលប្រារព្ធព្រឹត្តិការណ៍ដ៏មានកិត្យានុភាពមួយនេះ។

ទន្ទឹមនោះដែរ អ្នកលេងអ៊ីនធឺណែត និងអ្នកគាំទ្រកូរ៉េបានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញដ៏ពេញនិយមមួយ ដើម្បីបញ្ចេញមតិនឹងសម្រស់របស់ Suzy ក្រោយពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនឹងសម្រស់របស់តារាសម្ដែងរូបនេះ។ពួកគេបានកត់សម្គាល់ពីសម្រស់មិនប្រែប្រួលរបស់ Suzy ហើយបានបញ្ចេញមតិថា “ខ្ញុំចូលចិត្តរបៀបដែលខ្ញុំមិនធុញទ្រាន់នឹងមុខរបស់ Suzy និង Jun Ji Hyun” ។ នាងតែងតែបញ្ចេញសម្រស់ស្អាតជានិច្ចកាលនិងអស្ចារ្យបំផុតសម្រាប់ទស្សនិកជន”៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតគូស្វាមី ត្រកូល Song ប៉ះគ្នាលើឆាកតែមួយ ក្នុងកម្មវិធី Baeksang 2024
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


