ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក! មាន សូនីតា ទម្លាយថាសិល្បៈស្រុកខ្មែរមានតែអ្នកហៃអើ
តារាស្រីធ្មេញជំពើស មាន សូនីតា ថ្វីត្បិតមានវ័យរាងជ្រេរបន្តិចមែនក្តី ប៉ុន្តែបើសង្កេតឃើញពីរូបសម្ផស្សរបស់តារាស្រីរូបនេះនៅតែរក្សាបានភាពស្រស់ស្អាតមិនចាញ់តារាស្រុកក្រៅឡើយ។ ជាក់ស្តែងចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជារឿយៗតែងតែបង្ហោះរូបភាពជាបន្តបន្ទាប់ដោយមានលក្ខណៈខុសប្លែកពីគ្នា។

ប្រាកដណាស់បើតាមការកត់សម្គាល់ទោះបីជាពេលនេះ មាន សូនីតា កន្លងមកត្រូវបានគេដឹងថានាងជា តារាស្រីម្នាក់ដែលតែងចូលចិត្តបង្ហាញពីសកម្មភាពផ្សេងៗក្នុងដំណើរកម្សាន្តជាបន្តបន្ទាប់មិនថាឡើយនៅក្នុង ឬក្រៅប្រទេសនោះទេ។ រូបភាពដែលត្រូវបានតារាសម្តែង មាន សូនីតា យកទៅបញ្ចេញនៅលើបណ្តាញសង្គមភាគច្រើនទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រ។
លើសពីនេះថ្មីៗនេះកញ្ញា មាន សូនីតា បានបញ្ចេញវីដេអូក្នុងសកម្មភាពថតសម្តែង ជានាងមច្ឆានៅក្នុងទឹកខណៈមានមហាជនមួយចំនួនសរសើរ រីឯខ្លះទៀតបានរិះគន់ផងដែរ។ ឆ្លើយតបដោយខ្លី មាន សូនីតា បានលើកឡើយថា «សិល្បៈស្រុកយើងមានតែអ្នកហៃអើរ ៗ …»។

អ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងដែរថា «អស្ចារ្យណាស់យាយសូមសសើរចេញពីចិត្ត។ ពិធីករលោក ជា វាណ្ណារិទ្ធ បាននិយាយដែរថា ទាំងនេះជាអ្វីដែលអាចឲ្យបងប្អូនយល់ពីទុក្ខលំបាកនៃការថត។អ្នកមើលអ្នកថាស្រួលណាស់តែអ្នកសម្ដែនិងអ្នកធ្វើទើបពិបាក តែយើងក៏មិនអាចបន្ទោសពួកគាត់បានដែរព្រោះគាត់មិនដឹងពីការលំបាករបស់សិល្បៈ ជូនពរសុខភាពល្អអាយដល មាន សូនីតា»។

តាមរយៈរូបភាពនេះដែរ ក៏មានអ្នកគាំទ្រនាងបានលាន់មាត់សរសើរថា ថ្វីត្បិតតែពេលនេះនាងមានវ័យជ្រេបន្តិចក៏ពិតមែនតែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតដដែល។ ចំណែកខ្លះទៀតបាននិយយាយដែរថា មាន សូនីតា ជានារីមានទំនុកចិត្តលើខ្លួនឯង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


