Connect with us

កូវីដ-១៩

ខេត្តតាកែវ​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​១៩​នាក់​បន្ថែមទៀត​

បានផុស

នៅ

ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា​ ខេត្តតាកែវ​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​១៩​នាក់​បន្ថែមទៀត ​ស្រី​៩​នាក់ ​នៅ​ថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២១​។​

បើតាម​លោកឧ​ត្ត​ម​សេនីយ៍​ទោល សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ចុះ​ថ្ងៃទី​៣១ ខែ​ឧសភា​នេះ​ថា ក្នុងចំណោម​អ្នករក​ឃើញ​ថ្មី​ចំនួន​១៩​នាក់​នោះ ​ក្នុងនោះ​នៅ​ស្រុក​ត្រាំកក់​ចំនួន៦​នាក់​ ស្រី​៣​នាក់ ស្រុកព្រៃកប្បាស​ចំនួន​១​នាក់​ស្រី ក្រុងដូន​កែវចំនួន​២​នាក់​ប្រុសស្រុកសំរោង​ចំនួន​២​នាក់ ស្រី ស្រុកបាទី​ចំនួន​៧​នាក់​ស្រី​៣​ និងស្រុក​កោះអណ្តែតចំនួន​១​នាក់​ប្រុស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវបាន​ឲ្យ​ដឹងថា ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ខេត្តតាកែវ​ ភាគច្រើន​ជា​កម្មករ​កម្មការិនី​បម្រើការ​នៅតាម​រោងចក្រ​ពិសេស​រោងចក្រ​សាន់​បូ ​ដែលមាន​កម្មករ​ឆ្លង​រាប់​រាយ​នាក់​។​

លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ក៏ដូចជា​កម្មករ​កម្មការិនីត្រូវអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ខ្ជាប់ខ្ជួន​​ជាទីបំផុត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល​ ដូចជា​ពាក់​ម៉ាស រក្សា​គម្លាត​និង​លាងដៃ​ឱ្យបាន​ញឹកញាប់ ​ពិសេស​កុំ​ប្រឡែង​គ្នា​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត ​ក្នុង​អំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។​

លោកប្រធាន​មន្ទីរ​បាន​បន្ថែមទៀតថា ​ចំពោះ​អ្នក​ដែលមាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ត្រូវ​រួសរាន់​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​ឱ្យបាន​ឆាប់​បំផុត​ដើម្បី​ដឹង​លទ្ធ​ផល​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​ និង​ធ្វើ​ចត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​ហាម​ប៉ះពាល់ជាមួយ​អ្នកដទៃ​ជាដាច់ខាត​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម