កីឡា
ផ្លូវការ! ព្រះខ័នរាជស្វាយរៀងប៉ះ Young Elephants ជម្រុះជើងឯក AFF Club
ការចាប់ឆ្នោតបានចេញជាផ្លូវការហើយ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ប៉ះក្រុមជើងលីគកំពូលឡាវ Young Elephants ខណៈក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Shan United ប៉ះក្រុមជើងឯកលីគកំពូលព្រុយណេ Kasuka សម្រាប់វគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship រដូវកាល២០២៣-២។

ពានរង្វាន់ ASEAN Club Championship រដូវកាលថ្មីនេះត្រូវបានកំណត់ក្រុមចំនួន១២មកពីតំបន់អាស៊ានចូលរួមប្រកួត។ ក្រុមចំនួន១០ទួលបានកៅអីវគ្គចែកពូលដោយស្វ័យប្រវត្តិគឺ ឥណ្ឌូណេស៊ី មាន២ក្រុម ម៉ាឡេស៊ី មាន២ក្រុម ថៃមាន២ក្រុម វៀតណាមមាន២ក្រុម ហ្វីលីពីន មាន១ក្រុម សិង្ហបុរី មាន១ក្រុម។

ចំណែក២ក្រុមទៀតត្រូវជ្រើសរើសពីការប្រកួតជម្រុះរវាងប្រទេស៤គឺ កម្ពុជាមាន១ក្រុមគឺព្រះខ័នរាជស្វាយរៀង ព្រុយណេមាន១ក្រុមគឺKasuka ឡាវមាន១ក្រុមគឺYoung Elephants និងមីយ៉ាន់ម៉ាមាន១ក្រុមគឺ Shan United។
ការប្រកួតជម្រុះធ្វើពីរជើង ដូច្នេះ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅទឹកដីឡាវ សម្រាប់ជើងទី១ ថ្ងៃទី១៧ ខែកក្កដា និងត្រឡប់មកទឹកដីកម្ពុជា ជើងទី២ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
បន្ទាប់ពីចប់វគ្គជម្រុះ ការប្រកួតនឹងបែងចែកជា២ពូល គឺក្នុង១ពូលមាន៦ក្រុមដែលត្រូវប្រកួតសន្សំពិន្ទុ ក្នុងដី និងក្រៅដី។ ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


