ព័ត៌មានអន្ដរជាតិ
តុលាការហុងកុងហាមប្រាមបទភ្លេងតវ៉ាដ៏ពេញនិយមរបស់ក្រុមប្រឆាំង
តុលាការឧទ្ធរណ៍ហុងកុងបានទទួលយកការស្នើសុំរបស់រដ្ឋាភិបាលក្នុងការហាមឃាត់បទចម្រៀងតវ៉ាដ៏ពេញនិយមមួយមានឈ្មោះថា Glory to Hong Kong ដែលនឹងធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការលុបបំបាត់សេរីភាពនៅក្នុងទីក្រុង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមេសា ។

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ស្ដីពីការហាមប្រាមនេះ បានធ្វើឲ្យមានការរិះគន់ថាជាការបំផ្លាញនីតិរដ្ឋ និងសិទ្ធិបុគ្គលរបស់ទីក្រុងហុងកុង ចំពេលមានការបង្ក្រាបផ្នែកសន្តិសុខដោយទីក្រុងប៉េកាំងលើអ្នកប្រជាធិបតេយ្យ ខណៈសមាជិកបក្សប្រឆាំងជាច្រើននាក់ត្រូវបានចាប់ដាក់គុក រួមទាំងបិទប្រព័ន្ធផ្សព្វផ្សាយផងដែរ ។
ករណីនេះមានផលប៉ះពាល់ដល់សេរីភាពតាមអនឡាញ និងប្រតិបត្តិការរបស់ក្រុមហ៊ុនមួយចំនួន រួមទាំងប្រតិបត្តិករវេទិកាអនឡាញ (IPO) និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google ជាដើម ។

យោងតាមចៅក្រមសាលាឧទ្ធរណ៍បានឲ្យដឹងថា អ្នកនិពន្ធបទចម្រៀងតវ៉ានេះ មានចេតនាប្រើជាអាវុធញុះញង់ឲ្យមានការបះបោរ និងដាស់អារម្មណ៍មានការប្រឆាំងកាន់តែខ្លាំងឡើង ។ តុលាការក៏ស្នើឲ្យ IPOs លុបវីដេអូដែលមានបញ្ហាទាក់ទងនឹងបទចម្រៀងចេញពីវេទិការបស់ពួកគេផងដែរ ។
ចំណែកទីក្រុងវ៉ាស៊ីនតោនក៏បានសម្តែងការព្រួយបារម្ភជុំវិញការលុបបំបាត់សិទ្ធិនៅហុងកុងផងដែរ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ការហាមប្រាមនេះ គឺជាការវាយប្រហារចុងក្រោយបំផុតចំពោះកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ទីក្រុងដែលធ្លាប់មានប្រព័ន្ធតុលាការឯករាជ្យ ការពារការផ្លាស់ប្តូរព័ត៌មាន និងទំនិញដោយសេរី ។
គួរបញ្ជាក់ថា DGX Music ដែលជាក្រុមតន្ត្រីនៅពីក្រោយបទចម្រៀងនេះ មិនបានឆ្លើយតបនឹងសំណើរបស់ Reuters ដើម្បីធ្វើអត្ថាធិប្បាយទេ ខណៈបទចម្រៀងនេះត្រូវបានហាមឃាត់នៅក្នុងសាលារៀនហុងកុង បន្ទាប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិតាំងពីឆ្នាំ ២០២០ មកម្លេះ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


