កូវីដ-១៩
ស្រ្តីម្នាក់ក្អក ហត់ ពិបាកដកដង្ហើម បានស្លាប់ដោយសារឆ្លងកូវីដ
ស្ត្រីជនជាតិខ្មែរម្នាក់ ឈ្មោះអ៊ូ សាតអាយុ៦២ ឆ្នាំរស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ‑១៩ នៅវេលាម៉ោង៤និង១៥នាទី ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ខែមិថុនាបានឱ្យដឹងថា អ្នកជំងឺបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈ ក្អក ហត់ ពិបាកដកដង្ហើមនៅវេលាម៉ោង១០និង២២នាទីយប់នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ‑១៩។
ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ឡេះឡះនិងស្លេកស្លាំងខ្លាំង អ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ‑១៩។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំ សង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណៈនៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺឈ្មោះអ៊ូ សាត ភេទស្រី អាយុ ៦២ឆ្នាំបានមរណៈភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរជំងឺកូវីដ‑១៩ និងជំងឺខ្វះគ្រាប់ឈាមក្រហម។
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


