Connect with us

កូវីដ-១៩

ព្រឹត្តិការណ៍​២០​កុម្ភៈ បាន​សម្លាប់​ប្រជាជន​កម្ពុ​ជា​ ជិត​៣០០​នាក់​ហើយ ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ នៅ​ប្រទេស​កម្ពុជា​កើនឡើង​ប្រមាណ​ជិត​៣០០​នាក់​ហើយ​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​នៅ​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧​ ខែមករា ​ឆ្នាំ​២០២០​ ទៅលើ​បុរស​ជនជាតិ​ចិន​១​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​។​ ប៉ុន្តែ​មិន​មាន​អ្នកស្លាប់​ហើយ ក៏​មិន​មាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ដែរ​។ បន្ទាប់មកទៀត​កម្ពុជា ​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក ​ក្នុងនោះ​ទី​១.​ព្រឹត្តិការណ៍​សហគមន៍​៣​វិច្ឆិកា​ឆ្នាំ​២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ឆ្នាំ​២០២០​ និង​ទី​៣.ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ទើប​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​ហើយ​ដែល​រហូត​មក​ដល់ពេលនេះ​ នៅ​មិនទាន់​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

​យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​នៅថ្ងៃនេះ ​ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៧៨​នាក់​ទៀត ​ក្នុង​នោះ​ករណី​ឆ្លង​សហគមន៍​ចំនួន​៦២៩​នាក់ អ្នកដំណើរ​មកពី​បរទេស ៤៩​នាក់ អ្នកជា​សះស្បើយ​៥៥៧​នាក់ និង​ស្លាប់​១២​នាក់​។ ​ប៉ុន្តែ​បើ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ នេះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​ចំនួន​៣៥៥១១​នាក់​ អ្នកជា​សះស្បើយ​ចំនួន​២៨៦៤៩​នាក់​និង​អ្នក​ស្លាប់​ចំនួន​២៧៨​នាក់​។​

​តាម​ការកត់សម្គាល់​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​នេះ​ ភាគច្រើន​ជា​កម្មករ​កម្មការិនី​រោងចក្រ អាជីវករ​លក់ដូរ​តាម​ផ្សារ​នានា ពលរដ្ឋ​ទូទៅ​និង​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។ ចំណែក​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​វិញ​ ភាគច្រើន​ជា​មនុស្ស​មាន​វ័យ​ចំណាស់​និង​អ្នកជំងឺ​ ដែល​មាន​ជំងឺ​ប្រចាំកាយ​ពិសេស​ជំងឺ​សួត បេះដូង លើសឈាម​និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​រដ្ឋបាល​ខណ្ឌឫស្សីកែវ ជំរុញ​ដល់​អ្នកគ្រប់គ្រង​ផ្សារ​ឯកជន​និង​រដ្ឋ​៥ ត្រូវ​រៀបចំ​បាញ់​គំនូស សម្រាប់​ការលក់ដូរ​ឱ្យមាន​គម្លាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម