កូវីដ-១៩
ខេត្តកំពង់ស្ពឺបន្តអនុវត្តវិធានការរដ្ឋបាលមួយសប្តាហ៍ទៀត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ស្ពឺបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេលមួយសប្តាហ៍ទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៤ ខែមិថុនាថា ការបន្តដាក់វិធានការរដ្ឋបាលរយៈពេលមួយសប្តាហ៍ជាបន្តទៀតនេះ គឺចាប់អនុវត្តចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានឱ្យដឹងទៀតថា នៅក្នុងការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍នេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័តដែលបើកទទួលអតិថិជនចូលទទួលទានអាហារភេសជ្ជៈនៅចន្លោះម៉ោង២០យប់ដល់ម៉ោង៣ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។
លោកអភិបាលខេត្តបានបន្តទៀតថា ភោជនីយដ្ឋានអាហារដ្ឋាន តូបអាហារ ដែលបើកទទួលជនទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត ហើយគ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត និងហាងលក់ភេសជ្ជៈត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានបន្ថែមថា ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលគ្រឿងស្រវឹង និងរាល់ការធ្វើសកម្មភាពកីឡាដែលមានលក្ខណៈជួបជុំ ឬការប្រមូលផ្ដុំមនុស្សលើសពី២នាក់។ប៉ុន្តែត្រូវបានលើកលែងតែចំពោះករណីការជួបជុំលក្ខណៈគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់តែមួយ ។
ការរៀបចំពិធីបុណ្យសពគោរពគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាលបំពេញការងារក្នុងការថែរក្សាសង្គ្រោះផ្សេងៗ ។ ការជួបជុំរបស់អាជ្ញាធរសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពខេត្តក្រុងស្រុកឃុំសង្កាត់ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។
លោកអភិបាលខេត្តបានព្រមានថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនចូលរួមអនុម័តតាមរដ្ឋបាលខេត្តនឹងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ