ព័ត៌មានជាតិ
ដោយខេត្តកំពង់ស្ពឺ ដូរអភិបាលខេត្ត និងស្នងការថ្មី លោក ស សុខា ប្រាប់ឱ្យទប់ស្កាត់ការផ្សាយល្បែងស៊ីសងតាមទីសាធារណៈ
ពីវេទិកានៃពិធីប្រកាសចូលកាន់មុខតំណែងលោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានអភិបាលខេត្តថ្មី និងស្នងការនគរបាលខេត្តថ្មី ដាច់ខាតកុំឱ្យមានការផ្សាយល្បែងស៊ីសងនៅតាមទីសាធារណៈ។

មិនត្រឹមតែក្របខណ្ឌនៃរដ្ឋបាលខេត្តកំពង់ស្ពឺ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្ដល់ជាគោលការណ៍ណែនាំដល់ខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទនៅតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយនៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។
ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលបានទាំងអភិបាលខេត្តថ្មី និងស្នងការនគរបាលខេត្តថ្មី លោក ស សុខា ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងស៊ីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលា ដើម្បីជួប និងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។
ជាមួយគ្នានេះ លោកប្រមុខក្រសួងមហាផ្ទៃ ថែមទាំងបានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួន និងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ព្រមទាំងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនេះ លោក ស សុខា ក៏បានប្រាប់ឱ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ។

ពីវេទិកានាព្រឹកថ្ងៃទី៣ ខែកក្កដានេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានរម្លឹក និងកោតសរសើរពីភាពលេចធ្លោរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក វ៉ី សំណាង កន្លងមក ដែលបានអនុវត្តគោលការណ៍តឹងរឹងមិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងនៅតាមទីសាធារណៈ និងស្នាដៃទាក់ទាញគម្រោង វិនិយោគតម្លៃក្រោម៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការ កាលចុងនីតិកាលទី៦ កន្លងមកផងដែរ។
សូមបញ្ជាក់ថា លោក ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងជាអភិបាលខេត្តកំពង់ស្អឺ ជំនួសលោក វ៉ី សំណាង ដែលផ្ទេរទៅកាន់មុខតំណែងជាអភិបាលខេត្តតាកែវ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


