ព័ត៌មានជាតិ
ទូតម៉ាឡេស៊ីសន្យាថា នឹងជួយកៀរគរវិនិយោគិនមកបណ្តាក់ទុនរកស៊ី លើវិស័យ ៥ នៅខេត្តកំពង់ស្ពឺ
លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា បានសន្យាថា នឹងខិតខំជួយកៀរគរវិនិយោគិនមកបណ្តាក់ទុនរកស៊ីលើវិស័យ ៥ នៅខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ ដោយសារខេត្តកំពង់ស្ពឺ មានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ចខ្ពស់។

ការសន្យារបស់ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីមកកាន់ខេត្តកំពង់ស្ពឺនាពេលនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ តាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បានលើកឡើងថា លោក និងកៀរគរអ្នកវិនិយោគលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូតរំពឹងថា នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយ មកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ នឹងមានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុន។


លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍មកទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងបានជួយជំរុញឱ្យអ្នកវិនិយោគមកបណ្តាក់ទុកនៅខេត្តនាពេលខាងមុខ ដែលនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចខេត្ត ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


