Connect with us

កូវីដ-១៩

ផ្ទុះ​ឆ្លង​ជាង ១០០ ករណី​នៅ​ខេត្តរតនគិរី ខេត្ត​ ៥ ទៀតក៏​​មិនទាន់​​ធូរ​ស្រាល​ តួលេខ​អ្នក​ឆ្លង​​នៅ​តែ​ខ្ពស់

បានផុស

នៅ

ខេត្ត​រតនគិរី​បាន​ប្រកាស​អាសន្ន​ ក្រោយ​មាន​ករណី​ផ្ទុះ​ឆ្លង​ចូល​សហគមន៍​ជាង ១០០ ករណីជា​លើក​ដំបូង។ ខេត្ត​នៅ​ភាគ​ឦសាន​ប្រទេស​នេះ​ ស្ថិត​នៅ​ចម្ងាយ​ជាង ៥០០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ ការ​រកឃើញ​សំបុក​ផ្ទុះ​ជាង ១០០ នាក់​ក្នុង​ខេត្ត​រតនគិរី បាន​រាលដាល​ដល់​ខេត្តជិត​ខាង​មួយ​ចំនួន​ រួម​មាន​ខេត្ត​ស្ទឹងត្រែង​ដែល​រកឃើញ​អ្នក​ពាក់ព័ន្ធ​​​មួយ​ចំនួន។ ក្រៅ​ពី​ខេត្ត​រតនគីរី ខេត្ត​ក្រុង​ចំនួន ១៨ ទៀត​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ ក្នុង​នោះ​ខេត្ត​ ៥ មាន​កោះកុង កំពង់ចាម បន្ទាយមានជ័យ ស្វាយរៀង និង​ខេត្តកំពត នៅតែមាន​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​ដដែល។

លម្អិត​ខាងក្រោមជា​តួលេខ​ខេត្ត ១៨ ដែលប្រកាសករណី​ឆ្លងកាលពី​ម្សិលមិញនេះ៖

១-ខេត្ត​កំពត (៣៣ នាក់)
២-ខេត្ត​កោះកុង (៦៧ នាក់)
៣-ខេត្ត​សៀមរាប (១៣ នាក់)
៤-ខេត្ត​កំពង់ចាម (៥៩ នាក់)
៥-ខេត្ត​បន្ទាយមានជ័យ ( ៤៧នាក់)
៦-ខេត្ត​កំពង់ធំ ( ២៣ នាក់)
៧-ខេត្ត​ព្រៃវែង ( ៣១ នាក់)
៨-ខេត្ត​ឧត្តរមានជ័យ (២៥ នាក់)
៩-ខេត្ត​បាត់ដំបង (១៨ នាក់)
១០-ខេត្ត​ប៉ៃលិន (១ នាក់)
១១-ខេត្ត​ស្វាយរៀង (៥៤ នាក់)
១២-ខេត្ត​មណ្ឌលគិរី (១៤ នាក់)
១៣-ខេត្ត​រតនគីរី (១០៤ នាក់)
១៤-ខេត្ត​ស្ទឹងត្រែង (១ នាក់)
១៥-ខេត្ត​ព្រះវិហារ (១ នាក់)
១៦-ខេត្ត​កំពង់ឆ្នាំង (២០ នាក់)
១៧-ខេត្ត​ក្រចេះ (៣ នាក់)
១៨-ខេត្ត​កែប (១៩ នាក់)

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម