Connect with us

កូវីដ-១៩

ខេត្តកោះកុង កំពុងសម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុង បានសហការសម្របសម្រួលជាមួយគ្រូពេទ្យមន្ទីរសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដើម្បីធ្វើឱ្យយ៉ាងណាពលរដ្ឋ និងកម្មករ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ខណៈអត្រាឆ្លងកើនឡើង។

រយៈពេល៣ថ្ងៃមកហើយដែលក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ទទួលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩ សម្រាប់មូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងថ្ងៃទី២២ មិថុនា ថាតួលេខដែលពលរដ្ឋបានចាក់វ៉ាក់សាំងក្នុងក្រុងនិងស្រុកស្រែអំបិល មានសរុបជិត ២ ម៉ឺននាក់ ដោយយុទ្ធនាការ នៅក្រុងខេមរភូមិន្ទបានបិទបញ្ចប់តាមផែនការកាលពីល្ងាចថ្ងៃទី២១ មិថុនា មិ្សលមិញ រីឯស្រុកស្រែអំបិល នៅបន្តចាក់ជូនពលរដ្ឋបន្ថែម។

លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ មិថុនានេះដែរ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ កំ​ពុងសម្រុកចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និងបុគ្គលិកប្រមាណ ១៥.០០០នាក់ រោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ព្រមទាំងនៅក្រុមហ៊ុន កាស៊ីណូ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

លោក ទូ សាវុធ បញ្ជាក់ដែរថា តាមផែការដំណើរការចាក់វ៉ាក់សាំងដូសទី១នៅពេលនេះ ត្រូវចាក់ស្រោចឱ្យអស់ជូនកម្មករ បុគ្គលិក និយោជិត សម្រាប់ថ្ងៃនេះតែម្តង ព្រោះជាតម្រូវការចាំបាច់ កាត់ផ្ដាច់ប្រភពចម្លងថ្មីបន្តទៀត។ ដោយឡែកការចាក់ដូសទី២ អាជ្ញាធរនឹងផ្តល់ដំណឹងជាក្រោយបន្ថែម បន្ទាប់បិទដំណើរការចាក់វ៉ាក់សាំងជូនកម្មករ និយោជិតបុគ្គលរួចរាល់។

ក្រុមការងារជំនាញ នឹងបន្តចាក់ជូនពលរដ្ឋរស់នៅស្រុកកោះកុង ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៅថ្ងៃទី២៣ មិថុនា ស្អែក។

មិនចំពោះតែទីតាំងចាក់វ៉ាក់សាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត និងក្រុមហ៊ុនកាស៊ីណូទេ រដ្ឋបាលខេត្តពាក់ព័ន្ធ បានសម្របសម្រួលរៀបចំទីតាំងចំនួន២ផ្សេងទៀត សម្រាប់ទទួលពលរដ្ឋមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ទី១នៅវត្តចាំយាម និងក្នុងបរិវេណវត្តប៉ាក់ខ្លង។

ស្របពេលដំណើរការចាក់វ៉ាក់សាំង គេសង្កេតឃើញថា ក្រុមអាជ្ញាធរ និងគ្រូពេទ្យ នៅតែបន្តដុតដៃដុតជើងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺដែលបានរកឃើញថាមានវិជ្ជមានកូវីដ ដើម្បីបញ្ចូនមកពិនិត្យ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។

សូមរំឭកថា ចាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅ មានគ្រូពេទ្យ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងបុគ្គលិកវិស័យឯកជនមួយចំនួននៅក្នុងខេត្តកោះកុងមានបានចាក់វ៉ាក់សាំងរួចរាល់សរុបចំនួន​១១,៧៩៩ នាក់/ស្រី៤,២៦២នាក់។

បញ្ហាប្រឈមនេះដែរ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក៏បង្ហាញផងដែរពីបច្ចុប្បន្នភាពតួលេខអ្នកកើតជំងឺកូវីឌនៅទូទាំងខេត្តកោះកុងមានសរុបប្រមាណ១.២០០នាក់ និងអ្នកជាសះស្បើយជិត១៥០នាក់។ រីឯអ្នកដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះខ្ទង់ពាន់នាក់ដែរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ស្នើសុំយ៉ាងទទូចដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង មេត្តាចូលរួមអនុវត្តវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនបំផុត តាមរយៈការពាក់ម៉ាស់ លាងដៃនឹងអាល់កុល មិនត្រូវកន្លែងមានមនុស្សច្រើន ឬបិទជិតជា​ដើម​។​ ការអនុវត្តបែបនេះ ទើបធានាសុវត្ថិភាពមិនឆ្លងជំងឺកូវីឌបន្តទៀត៕ អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១៤ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៩ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម